About Me

header ads

រថយន្តតាកូម៉ាបត់ឆ្លងផ្លូវត្រូវម៉ូតូបុកពីចំហៀងដួលចូលក្រោមរថយន្តរបួសម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១​ ដឹកយកទៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលបុករថយន្តដែលបត់ឆ្លងផ្លូវ​ កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១ខែកញ្ញា​  ឆ្នាំ២០២០​ នៅចំណុចមុខច្រកចូលសាលាពេទ្យ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​  ខណ្ឌពោធិ៍សែនជ័យ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ា​ ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AZ 8574​ ធ្វេីដំណេីរតាមបណ្តោយផ្លួវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបតឆ្វេងបំណងទៅក្រោយវិញដោយមិនបានបេីកភ្លេីងស៊ីញ៉ូភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកបីត​ ពណ៍ខៀវ​ លាយស​ ពាក់ស្លាកលេខភ្នំពេញ1GS 9384 ធ្វេីដំណេីរស្របគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីចំហៀងដួលចូលក្រោមរថយន្តរងរបួសធ្ងន់។



ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ​ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលជាមួយម្ចាស់រថយន្តនិងបងប្អូនជនរងគ្រោះដោយភាគីខាងរថយន្តចេញថ្លៃជួសជុលនិងថ្លៃព្យាបាលចំនួន៥០០០០០រៀល(ហាសិបម៉ឺនរៀល)ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕