About Me

header ads

មន្ត្រីសង្ឃក្រុងបាវិត ព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការវត្តទាំង ១៩ ក្នុងក្រុងបាវិត មានព្រះទ័យក្នុងវិស័យមនុស្សធម៌ បានយកបច្ច័យ ទេយ្យទានមួយចំនួនចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា

ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ នៅវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ព្រះតេជគុណព្រះនាម ទេព វាសនា ព្រះអនុគណក្រុងបាវិត និងជាព្រះគ្រូចៅអធិការវត្តព្រៃអង្គុញ រួមជាមួយមន្ត្រីសង្ឃក្រុង ព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការវត្តទាំង ១៩ ក្នុងក្រុងបាវិត មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាបានយកបច្ច័យ ទេយ្យទានមួយចំនួនរួមាន៖ អង្ករ ៦៥០ គ.ក្រ មី ១៨ កេស ទឹកសុទ្ធ ១០ កេស និង ៧ យួ ត្រីខ ១៤ យួ ទឹកផ្លែឈើ ១២ កេស តែ ៣ កញ្ចប់ធំ ទឹកត្រី ១៦ យួ ទឹកស៊ីអ៊ីវ ១៦ យួ ទឹកដោះគោ ១១ កំប៉ុង ប្រេងឆា ២៨ ដបតូច អំបិល ១០ គ.ក្រ ប៊ីចេង ៨ គ.ក្រ សាប៊ូ ៣,៥០ គ.ក្រ ស្ករស ៩,៥០ គ.ក្រ កាធុនជ័រ ១០ នំធុង ២ ធុង បាឡុងធំ ២ កញ្ចប់បង្សុកូល ៥ កញ្ចប់ និងថវិកា ១,៨៣០,០០០ រៀល  មកប្រគល់ដល់អនុសាខាសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត សម្រាប់ទុកបម្រុងដើម្បីត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង ។



ព្រះគ្រូ ទេព វាសនា បានមានថេរដីការ គាំទ្ររាល់សកម្មភាពមនុស្សធម៌របស់សាខាអនុសាខា ជាពិសេស កាកបាទក្រហមកម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការខិតខំប្រឹងប្រែងជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗដោយមិនប្រកាន់ពីជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សប្បុរ ឬនិន្នាការនយោបាយឡើយ ទើបថ្ងៃនេះព្រះអង្គរមាននូវទេយ្យទានបន្តិចបន្តួច ដែលបានមកពីសទ្ធាជ្រះថ្លារបស់បងប្អូនជាពុទ្ធបរិស័ទ មកប្រគល់ជូនអនុសាខាក្រុង ដើម្បីរួមចំណែកជួយសម្រាលនូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ។ 





មានប្រសាសន៍ក្នុងពិធីទទួលទេយ្យទាន នាឱកាសនោះលោកស្រី សូ សយ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ឧបាសក ឧបាសិកា ដែលមានព្រះទ័យ និងទឹកចិត្តបានយកបច្ច័យ និងសម្ភារទាំងអស់នេះមកប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ។​ លោកប្រធានកិត្តិយសអនុសាខា ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មធិការសាខាប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គតែងតែ ផ្សារភ្ជាប់គាំទ្រដល់សកម្មភាពមនុស្សរបស់សាខា អនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ។ ចុងបញ្ចប់លោកស្រី សូ សយ បានសន្យាថា អំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន ។