About Me

header ads

យុវជនម្នាក់ស្លាប់ខណៈជិះម៉ូតូលឿនពេកដល់ផ្លូវកោងបត់អត់ទាន់បុកចូលផ្ទះលក់ទូរស័ព្ទ

ភ្នំពេញ៖​ យុជនម្នាក់បានបែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងដោយសារតែជិះម៉ូតូធុនធំ១គ្រឿងក្នុងល្បឿនទៅដល់ចំណុចផ្លូវកោងបត់មិនទាន់ក៏បានជ្រុលទៅបុកផ្ទះលក់ទូរស័ព្ទយីហោ«រ៉ាវី២» ស្ថិតនៅក្រុមទី៣ ភូមិត្រពាំងពោធិ៍ សង្កត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

នគរបាលបានប្រាប់ថា យុវជនដែលស្លាប់នោះឈ្មោះ កាយ មករា អាយុ២៤ឆ្នាំ មុខរបរជានិស្សិត សព្វថ្ងៃមានទីលំនៅក្នុងភូមិស្រម៉ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុយុវជននេះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាXR-250CC ពណ៍សពាក់ស្លាកលេខ តាកែវ 1L-1080 តាមផ្លូវបេតុងរោងចក្រឃ្យូអឹមអាយ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ លុះពេលទៅដល់ត្រង់ចំណុចផ្លូវកោងកន្លែងកើតហេតុនោះបត់អត់ទាន់ក៏បានបុកផ្ទះលក់ទូរស័ព្ទខាងលើ បណ្ដាលឲ្យដួលបោកផ្ទប់របងផ្ទះនោះបែកក្បាលស្លាប់តែម្ដង។



ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះព្រោះភ្លាមៗនោះអត់មានអ្នកស្គាល់អត្តសញ្ញាណសាកសពឡើយ ។​ នគរបាលបានបានស្រាវជ្រាវជាច្រើនម៉ោងរហូតដល់ម៉ោងជិត១០ព្រឹក ថ្ងៃដដែលទើបរកសាច់ញាតិជនរងគ្រោះឃើញហើយបានទាក់ទងឲ្យទៅយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕