About Me

header ads

គ្រោះថ្នាក់ចរ៉ាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យរបួសបាក់ជើងម្នាក់

( កំពង់ចាម ):

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយរថយន្តបណ្ដាលអោយរបួសបាក់ជើងម្នាក់ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧ និង ១០ នាទីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ នៅលេីកំណាត់ផ្លូវជាតិលេខ ៧​ ត្រង់ចំណុចភូមិទី ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ 






ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅវេលាម៉ោងខាងលើ មានរថយន្តម៉ាកកូរ៉ូឡាពណ៌ទឹកមាស ១ គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2P-1021 បើកមកដល់កន្លែងកើតហេតុបានបត់ឆ្លងផ្លូវ គាប់ជួនត្រូវម៉ូតូ ១ គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1X-8004 បើកបរក្នុងល្បឿនលឿនជាន់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តខាងលើបណ្ដាលអោយអ្នកបើកបរម៉ូតូ ភេទប្រុស មិនស្គាល់អត្តសញ្ញាណម្នាក់បានរងរបួស បាក់ជើងខាងស្ដាំ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ក្រោយកើតហេតុ សមត្តកិច្ចជំនាញធ្វើការវាស់វែងរួច អូសយកម៉ូតូ និងរថយន្តខាងលើទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បណ្ដោះអាសន្យ រងចាំដោះស្រាយនៅពេលក្រោយ ៕