About Me

header ads

ឯកឧត្តម​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩​ នៅវត្តស្វាយ​ជ្រំ​

ខេត្តស្វាយរៀង៖​ នៅថ្ងៃទី៦១១ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ និងអមដំណេីរ​ដោយ​ឯកឧត្ដម​ ខាំ​ សុផារី​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ឯកឧត្ដម​ ឌិន​ ស៊ី​វុទ្ធី​ ប្រធាន​សាលាដំបូង​ខេត្ត​ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៩ នៅវត្ត​ស្វាយជ្រំ​ ស្ថិតក្នុង​ស្រុក​ស្វាយជ្រំ​ ខេត្តស្វាយរៀង​ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក​លោកស្រី​ ចៅក្រម​អមសាលាដំបូង​ខេត្ត​ លោក​ព្រះរាជអាជ្ញា​រង​ លោក​នាយក​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​ និង​មន្ត្រី​ជាច្រើន​អ្នក​ទៀតត​ បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតន:ត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទា​នគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ។


ឯកឧត្ដម​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាមួយគ្នានេះដែរ ឯកឧត្ដម​ គឹម​ សន្តិភាព​ ​ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការនិងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ៕