About Me

header ads

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា ចំនួន ២១៦ គ្រួសារ ក្នុងសង្កាត់បឹងទំពន់ទី១

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា ចំនួន ២១៦ គ្រួសារ ក្នុងសង្កាត់បឹងទំពន់ទី១ សំដែងនូវក្តីរំភើប សប្បាយរីករាយ ដែលបានទទួលអំណោយពីប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី ១ ។
នៅវេលាម៉ោង ៨ៈ០០ នាទីព្រឹក ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០​នេះដែរ នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១  ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ចុះសួរសុខទុក្ខ សំណេះសំណាល និង ផ្តល់អំណោយ ជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ២១៦ គ្រួសារ មកពី ១១ភូមិ នៃសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្នុងនោះមាន ៖
១. ភូមិចំរើនផល ចំនួន ៣០ គ្រួសារ
២. ភូមិចំរើនផល១ ចំនួន ១០ គ្រួសារ
៣. ភូមិចំរើនផល២ ចំនួន ១៣ គ្រួសារ ។ 
៤. ភូមិចំរើនផល៣ ចំនួន ៣៧ គ្រួសារ ។
៥. ភូមិចំរើនផល៤ ចំរើន ១៨ គ្រួសារ ។
៦. ភូមិសន្សំកុសល១ ចំនួន ០៩ គ្រួសារ ។
៧. ភូមិសន្សំកុសល២ ចំនួន ៣៣ គ្រួសារ ។
៨. ភូមិសន្សំកុសល៣ ចំនួន ២២ គ្រួសារ ។
៩. ភូមិសន្សំកុសល៤ ចំរើន ១៥ គ្រួសារ ។
១០. ភូមិសន្សំកុសល ៥ ចំនួន ២២ គ្រួសារ ។
១១. ភូមិសន្សំកុសល៦ ចំនួន ០៧ គ្រួសារ ។


ក្នុងនោះក៍មានការអញ្ជើញចូលរួមពីសំណាក់ ៖
- លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម សរ សំណាង ប្រធានក្រុមការងារចុះជួយភូមិចំរើនផល និងជាអនុប្រធាន ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម សុង លី ប្រធានក្រុមការងារចុះជួយភូមិចំរើនផល១ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម ឈាង ដាន់ណារ៉ា ប្រធានក្រុមការងារចុះជួយភូមិចំរើនផល២ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម ច័ន្ទ កិត្តិខុម  ប្រធានក្រុមការងារចុះជួយភូមិចំរើនផល៣ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម មិន សុផេត ប្រធានក្រុមការងារចុះជួយភូមិចំរើនផល៤ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម ប៊ុន សុសិក្ខា ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល១ ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម ពិត បញ្ញា ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល២ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម បេង ដាណារ៉ា ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល៣ ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម លូ រ៉ាបូ ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល៤ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម ចេវ ហាក់ ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល៥ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- ឯកឧត្ដម ហួត ចាន់យ៉ារ៉ាន់ ប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល៦ ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- លោក ផេង ឡាង អនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- លោក អធិការនគរបាលខណ្ឌទាំង១៤ ។
- លោក សួស សារិន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់បឹងទំពន់ទី១ និងជាអនុប្រធានប្រចាំការ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ។
- លោក លោកស្រី សមាជិក សង្កាត់បឹងទំពន់ទី១ ។
- លោក លោកស្រី មេភូមិទាំង១១ ។


នាឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដែលតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ អ្វីទាំងអស់ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធាន ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ និង បន្តយកចិត្តទុកដាក់ការពារ​ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ឬក៌ជែល និង សាប៊ូ ជាប្រចាំផងដែរ ។បន្ទាប់មក ឯកឧត្ដម ប្រធាន ក៍បានឧបត្ថម្ភ ទៅ លោកចៅសង្កាត់ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កត់ លោក លោកស្រី មេភូមិ អនុប្រធានភូមិទាំង១១ នូវ ទឹកសុទ្ធ ២កេស , ទឹកក្រូច ២កេស រួមទាំងថវិកា ១០០,០០០ រៀល ។
អំណោយដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ ២បាវ = ១០០ គីឡូក្រាម , មី ១ កេស ,  ទឹកសុទ្ធ ១ ២កេស , ទឹកក្រូច ២កេស , ទឹកត្រី ១យួរ , , ត្រី ខ ១យួរ , ប៊ីចេង ១កញ្ចប់ , អំបិល ១កញ្ចប់ , ប្រេងឆា ១ដប  រួមទាំង ថវិកាចំនួន ១០០,០០០ ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ  ៕