ការដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុង ស្រុកក្រូចឆ្មារ គឺចាយថវិកាទៅលើទឹកតែបែបពុករលួយច្រើន បណ្តាលឲ្យបាត់បង់គុណភាពផ្លូវ

( ត្បូងឃ្មុំ ):
វាអាក្រក់មើលណាស់ មុនពេលដេញថ្លៃគេ ឃើញមានអ្នកកាន់ ឯកសារជាច្រើននាក់ ហាក់មានអាការៈ ដូចមេមាន់ រកពងអីចឹង ភ្នែកចាក់ក្រឡាប់ ស្រទៅលិច ទៅកើត ក្រោមការសម្របសម្រួលដែលគេហៅថា  "ទឹកតែស្អីគេនោះ" ដល់ម៉ោងដេញ គ្រាន់ជារូបភាពបោកបញ្ឆោតភ្នែកមហាជនតែប៉ុណ្ណោះ បញ្ហានេះ វាបានធ្វើឲ្យខាតបង់ថវិការដ្ឋយ៉ាងធ្ងន់ធ្ងរគម្រោងមួយៗ ថវិកាសុទ្ធតែជាង ២០០ លានរៀលឯណោះ តែផលលាភទឹកតែបានឆក់យកថវិកាមួយចំនួនធំ យកទៅចែកគ្នាចាយលេង យ៉ាងរំភើយ បណ្តាលឲ្យបាត់គុណភាពផ្លូវយ៉ាងពិតប្រាកដ ពិសេសការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ នេះ ដែលបានប្រព្រឹតទៅ នៅក្នុងសាលាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីចុងខែសីហា ឆ្នាំ ២០២០ កន្លងទៅ ។

មហាជនគេបានមើលឃើញថា បើមើលមួយភ្លែតការដេញថ្លៃ ដូចជាត្រឹមត្រូវណាស់ តែបើពិនិត្យឲ្យស៉ីជំរៅទើបដឹងថា មានការរៀបចំត្រូវរ៉ូវគ្នាមុន ការដេញគ្រាន់ជាកិច្ចបង្រ្គប់តែប៉ុណ្ណោះ ដូចជា ការដេញថ្លៃនោះ ក្នុងនោះគម្រោងទី ១ នៅក្នុងឃុំរកាខ្នុរ ផ្លូវប្រវែង ៦២០ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញគឺ ២៨១.៥៤០.៧១៥ រៀល ក្រុមហ៊ុន ហង្ស គួយហេង ដេញបានក្នុងតម្លៃ ២៧៦.៩៩៧.៤០០ រៀល មានការចុះតម្លៃតិចតួចបំផុតគម្រោងទី ២ នៅក្នុងឃុំទ្រា ផ្លូវបេតុងអាមេប្រវែង ៣៥០ ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញ ២១៨.៦៩៧.៩៧៣ រៀល ក្រុមហ៊ុន ថេង រីតា ដេញបានក្នុងតម្លៃទាបជាងគេគឺ ២១៧.៤០០.០០០ រៀល ចុះតម្លៃបន្តិចបន្តួចមហាជនសង្កេតឃើញថា ការដេញថ្លៃនេះ មានសភាពស្ងាត់ស្ងៀមយ៉ាងរលូន ព្រោះដោយសារតែ ក្រុមហ៊ុនបានចរចាតម្លៃទឹកតែត្រូវរ៉ូវគ្នាពីខាងក្រៅ ប៉ុន្តែ ខណ: គណ:កម្មការគម្រោងក្នុងឃុំទ្រា គណនា តម្លៃឯកតារបស់ក្រុមហ៊ុន ថេង រីតា ឃើញថាខុសតម្លៃឯកតា គឺក្រុមហ៊ុន ថេង រីតា ដេញមិនបានទេ ទើបគណ:កម្មការគម្រោងមិនសម្រេចទទួលយកក្រុមហ៊ុន ថេង រីតា គឺសម្រេចអោយទៅលើក្រុមហ៊ុន ស្រុង ស្រឿន ដែលតម្លៃទាបជាងបន្ទាប់វិញ គឺ តម្លៃ ២១៨.០០០.០០០ រៀល ក្នុងនោះផងដែរក្រុមហ៊ុន ថេង រីតា នៅតែតាមសុំទិញគម្រោងនៅក្នុងឃុំទ្រា នេះពីក្រុមហ៊ុន ស្រុង ស្រឿន ក្នុងតម្លៃត្រូវរ៉ូវគ្នា "បន្ថែមលើតម្លៃទឹកតែថែមទៀត" ដើម្បីយកមកអនុវត្តន៍ដដែល ប៉ុន្តែពេលចុះកិច្ចសន្យាក្រុមហ៊ុន ស្រុង ស្រឿន ជាអ្នកចុះកិច្ចសន្យាទទួល អនុវត្តន៍ តែពេលអនុវត្តន៍គម្រោងផ្ទាល់ គឺក្រុមហ៊ុន ថេង រីតា ជាអ្នកអនុវត្តន៍ដោយផ្ទាល់វិញ ។



ប្រជាពលរដ្ឋអាស្រ័យផលលើផ្លូវខាងលើមានការខកចិត្តយ៉ាងខ្លាំងដោយក្រុមហ៊ុនយកលុយរដ្ឋនៅក្នុងគម្រោងផ្លូវរបស់ពួកគាត់ទៅចែកទឹកតែគ្នាបែបពុករលួយទៅវិញ ។ពលរដ្ឋបន្តថា រាជរដ្ឋាភិបាលចំណាយថវិកាជាតិ អស់រាប់រយលានរៀលក្នុងគម្រោងផ្លូវ ១ ខ្សែៗ សូមគណ:បញ្ជាការឯភាពខេត្ត គួរមេត្តាពិនិត្យទៅលើគម្រោងទាំង ២ នេះផង ព្រោះការប្រតិបត្តិស្រេចតែក្រុមហ៊ុន ក្រឡុកបង្វែរស្រេចតែចិត្ត មិនមានលក្ខណៈទីផ្សារសេរីនោះទេ  តើគួរឲ្យក្រុមហ៊ុនទាំងនោះដេញម្តងទៀត ឬយ៉ាងណា ៕