About Me

header ads

កម្លាំងសមត្ថកិច្ចចុះឆែកឆេរផ្ទះជនសង្ស័យគ្រឿងញៀន រកឃើញកាំបិតពូថៅជាច្រើន

ខេត្តប៉ៃលិន ៖ ក្រោយធ្វើការស៊ើបអង្កេតអស់រយៈពេលជាយូរ ទើបលោកអនុសេនីយ៍ឯក ស៊ឹម សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារភូមិ ចូលឆែកឆេរលំនៅដ្ឋានមួយកន្លែង ដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ ខណៈជនសង្ស័យធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ហើយរកឃើញកាំបិត ពូថៅ កាំភ្លើងច្នៃជាច្រើនផងដែរ ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង០០នាទីថ្ងៃ ត្រង់ ថ្ងៃព្រហស្បតិ៍ ០៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា  ឆ្នាំ២០២០ នៅចំណុចដី របស់ឈ្មោះ សេង ដារ៉ាវុធ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។​ ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ការចុះបង្ក្រាបនេះ មានការដឹកនាំផ្ទាល់ពីឯកឧត្តម គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការចូលរួមពី ៖ ទី១- លោកវរសេនីយ៍ទោ នង វណ្ណី មេបញ្ជាការរង អ.ហ ខេត្តប៉ៃលិន ទី ២- លោកវរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរយុត្តិធម៍អ.ហខេត្តប៉ៃលិន ទី៣- លោកអនុសេនីយ៍ឯក ឈៀង សាវុធ មេបញ្ជាការកងអនុសេនាធំ ទី៤- លោក អ៊ុក ញ៉ាន់ មេភូមិអូរឈើក្រំ ។ ប្រភពដដែលបន្តថា ៖ ករណីខាងលើនេះបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់៖ ទី១- ឈ្មោះ មុន ថៃ  អាយុ ២១ឆ្នាំ  ទី២- ឈ្មោះ គុណ គង់  អាយុ២១ឆ្នាំ ទី៣- ឈ្មោះ សៀវ  ឆៃ អាយុ ១៥ឆ្នាំ  ទី៤- ឈ្មោះ សៀវ  វុទ្ធ  អាយុ ២៥ឆ្នាំ  ទាំងអស់គ្នាមានទីលំនៅក្នុងភូមិទួលនិមិត្ត  សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកវត្ថុតាងដែលដកហូតរួមមាន ៖ ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង ,ផ្លែកាត់តម្រឹមស្មៅចំនួន០១ផ្លែ ,ដាវសាម៉ារ៉ៃ ០១ដើម, កាំបិតខ្វែវ០២ដើម,កាំបិតខ្លី០៤ ដើម និងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ប៉ៃលិន 1C-0345 ។ ពាក់ព័ន្ធនឹងករណីខាងលើនេះកងរាជអាវុធហត្ថខេត្ត ជាម្ចាស់ករណី ដោយបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្តប៉ៃលិនដើម្បីរៀបចំសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕