About Me

header ads

ករណីធ្វើអត្តឃាត​( ចងកសម្លាប់ខ្លួន)

ភ្នំពេញ៖បុរសម្នាក់មានអាការៈខុសប្លែកពីធម្មតាដោយចេះតែរវើរវាយអស់រយៈពេល៣ថ្ងៃកន្លងមកហើយ បន្ទាប់ពីមកប្រពន្ធបានហៅពូឲ្យទៅជួយមើល ហើយបុរសជាពូក៏បានទៅមើល រួចនាំទៅលេងផ្ទះរបស់គាត់ថែមទៀតផង លុះ៣ម៉ោងក្រោយមកស្រាប់តែបុរសនេះចូលទៅក្នុងបន្ទប់ទឹកហើយធ្វើអត្តឃាតចងកសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់ចោលប្រពន្ធនិងកូនតែម្ដង។

ហេតុការណ៍នេះបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។បុរសខាងឈ្មោះ ម៉ូវ សាវឿន  អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ ស្រីណាវ អាយុ៣៨ឆ្នាំ មុខរបរកសិករ មានកូនប្រុសស្រី២នាក់ មានស្រុកកំណើតនៅក្នុងភូមិកើតហេតុ និងមានទីលំនៅអចិន្រ្តៃយ៍នៅភូមិតាលាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សាច់ញាតិបាននិយាយថា បុរសខាងលើមានអាការៈខុសប្លែកពីធម្មតារយៈពេល៣ថ្ងៃកន្លងមកហើយដោយការនិយាយស្ដីមិនសូវដឹងខុសត្រូវបែបរវើរវាយ លុះដល់វេលាល្ងាចថ្ងៃទី២០ ខែកញ្ញា ស្រ្តីជាប្រពន្ធហៅ បុរសម្នាក់ឈ្មោះ ម៉ូវ វិត អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាពូ រស់នៅផ្ទះកើតហេតុត្រូវជាពូឲ្យទៅមើល។ពេលនោះបុរសជាពូក៏បានទៅមើល ហើយរហូតដល់វេលាម៉ោង៤ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បុរសជាពូក៏បានជិះម៉ូតូដឹកបុរសជាក្មួយរូបនោះទៅលេងផ្ទះរបស់ខ្លួន។

ប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង៧ព្រឹកថ្ងៃដដែលនេះ បុរសជាក្មួយខាងលើបានចូលបន្ទប់ទឹក ហើយពូក៏បានឃើញដែរតែគាត់មិនបានចាប់អារម្មណ៍ថាចូលទៅចងកបែបនេះឡើយ លុះពេលដឹកគោយកទៅចង បុរសជាពូបានស្រែកហៅឲ្យក្មួយប្រុសនេះជួយដឹកគោ តែមិនឮសូរឆ្លើយសោះ ទើបដើរទៅរុញទ្វារបន្ទប់ទឹកមើលស្រាប់តែប្រទះឃើញក្មួយយកខ្សែលគោចងកជាប់និងដំបូលបន្ទប់ទឹកស្លាប់បាត់ទៅហើយ៕