About Me

header ads

ក្រុមអ្នករកស៊ីបទល្មើសព្រៃឈើ ប៉ុនប៉ងធ្វើមនុស្សឃាតមកលើអ្នកសារព័ត៌មាន និងវាយកំទិចរថយន្ត

( ត្បូងឃ្មុំ ):

អ្នកសារព័ត៌មានប្រម៉ាណជា ៤ អង្គភាពត្រូវបានអ្នករកសុីដឹកឈើ ប៉ុនប៉ងធ្វើមនុស្សឃាត តែត្រូវបានរត់គេចខ្លួនរួចពីការស្លាប់បាត់បង់ជីវិត ដោយឡែករថយន្តត្រូវខូចយ៉ាងដំណំ ។ហេតុការ ១ នេះបានកើតឡើងកាលពី វេលាម៉ោង ១២ និង ៣០ នាទីយប់ ថ្ងៃទី ២៧ ឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចប៉ុស្តិ៍ទិសច្រកចូលទៅច្រកទៅបឹងជ្រោង ឃុំ ត្រមូង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ។




តាមប្រភពពីជនរងគ្រោះ  បានអោយដឹងថា មុនពេលកើតហេតុក្រុមជនរងគ្រោះ មានចំនួនគ្នា ៤ នាក់ រថយន្តពីរគ្រឿង ម៉ាកកាមរីឆ្លាមពណ៌ទឹកមាស និង ១ គ្រឿងទៀតម៉ាកកាមរីស្វិតពណ៌ទឹកប្រាក់ បានធ្វើដំណើរពីស្រុកស្នួលខេត្តក្រចេះ មកដល់ចំណុចកើតហេតុ ងងុយដេក ក៏ឈប់សម្រាកដេកលង់លក់ប្រហែលជាជាង ១ ម៉ោង មានក្រុមអ្នករកស៊ីដឹកបទល្មើសព្រៃឈើបានដឹកគ្នាមួយរថយន្តសាំយ៉ុងពណ៌ខៀវមិនមានស្លាកលេខ ប្រដាប់ដោយកាំបិត ពូថៅដំបង ដុំថ្មគុលឈើ វ៉ៃដំទាំងឡានទាំងមនុស្សបណ្ដាលឱ្យអ្នកសាព័ត៍មានម្នាក់របួសហូរឈាម និងរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។


លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានអោយដឹងនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ថា លោកបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយ លោកកំពង់តែត្រៀមបញ្ជូនពាកយបណ្ដឹងទៅស្នងការខេត្តហើយ ។លោក ស្រេង លី អភិបាលស្រុកមេមត់ បានអោយដឹងដែរថា លោកនឹងចាត់ការតាមផ្លូវច្បាប់ជូនជនរងគ្រោះអោយបាន ៕