About Me

header ads

មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន

ភ្នំពេញ៖ មុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវនិងចាប់ខ្លួននៅត្រង់ចំណុចបន្ទប់លេខB17 ផ្ទះជួល ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម៉ោង១១ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។



ជនសង្ស័យខាងលើទី១,ឈ្មោះ អ៊ូ តូរ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមមិនពិតប្រាកដ ទី២,ឈ្មោះ ផាន វណ្ណា ហៅ ត្រេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង២ស្នាក់នៅផ្ទះជួលខាងលើ។ក្រោយពេលឃាត់ខ្លួនកម្លាំងនគរបាលដកហូតថ្នាំញៀនដែលច្រកនៅក្នុងទុយោបឺតភេសជ្ជៈចំនួន១១កំណាត់,ទូស័ព្ទ១គ្រឿង ,ទុយោសម្រាប់ចូកថ្នាំញៀន១, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,បំពង់ជ័រពណ៌ខ្មៅ១ ។



តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវ ហើយកំណត់បានមុខសញ្ញាជនសង្ស័យខាងលើទើបចុះទៅធ្វើការបង្ក្រាបជាក់ស្តែង។ពេលនោះឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនិងដកហូតវត្ថុតាង រួចបាននាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមនីតិវិធីច្បាប់៕