About Me

header ads

ព្រឹកនេះ! ជំនន់ទឹកភ្លៀងកំពុងវាយប្រហារនៅក្រុងពោធិ៍សាត់ និងបន្តទៅស្រុកកណ្ដៀង ខណៈទឹកស្រកនៅស្រុកវាលវែង និងក្រវាញ

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងកំពុងវាយប្រហារនៅក្រុងពោធិ៍សាត់ និងបន្តទៅជន់លិចនៅស្រុកកណ្ដៀង ខណៈទឹកស្រកនៅស្រុកវាលវែង និងនៅស្រុកភ្នំក្រវាញស្រកបន្តិចដែរហើយនោះ ។


ប្រភពរាយការណ៍ដដែលបន្តទៀតថា ខណៈនេះកំពស់ទឹកស្ទឹងពោធិ៍សាត់.នៅក្រុងពោធិ៍សាត់ ៥.៤៥ ម៉ែត្រ ចំណុយប្រកាសអាសន្ន៥.០០ម៉ែត្រ ស្ទឹងក្រវាញ៦.០២ម៉ែត្រ ចំណុចប្រកាសអាសន្ន៦.០០ម៉ែត្រ ស្ទឹងវាលវែង៣.១៦ម៉ែត្រ ចំណុចប្រកាសអាសន្ន១០.០០ម៉ែត្រ ។





ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ៈ នៅបន្តលិចនៅក្រុងពោធិ៍សាត់ និងបន្តទៅជន់លិចស្រុកកណ្ដៀង ខណៈទឹកកំពុងបោះពួយចូលបឹងទន្លេសាប ប៉ុន្តែស្ទឹងក្រវាញស្រកបន្តិចហើយ ចំពោះនៅស្រុកវាលវែងក៍ពុំទាន់ឃើញធ្លាក់ភ្លៀងទៀតដែរ គ្រាន់តែរងការខូចខាតទ្រព្យសម្បាត្តិសាធារណៈ ដូចជាផ្លូវថ្នល់ និងស្ពាន់.សម្ភារខ្លះៗ។ល។ ករណីជំនន់ទឹកភ្លៀងជន់លិចស្ទឹងទន្លេខាងលើ មានការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច ពិសេសលោកអភិខេត្តចុះដឹកនាំជាប្រចាំ ៕