About Me

header ads

ស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង បន្តពង្រឹងវិធានការត្រួតពិនិត្យយានយន្តផ្ទុកលើសទម្ងន់ ដើម្បីរក្សាគុណភាពផ្លូវក្នុងខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ):
ដើម្បីត្រួតពិនិត្យរាល់រថយន្តដឹកទំនិញធ្ងន់ៗ ដែលធ្វើចរាចរណ៍លើដងផ្លូវ ដើម្បីរក្សាគុណភាពផ្លូវនោះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៧ ក្នុងស្រុកត្បូងឃ្មុំ ដែលមានមន្ត្រីជំនាញប្រចាំស្ថានីយ៍ បានអនុវត្តន៍ ទៅតាមការណែនាំ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ដូចជាឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ បានពិនិត្យ និងហាមមិនអោយមានរថយន្តដឹកលើសទម្ងន់កំណត់លើដងផ្លូវក្នុងខេត្តត្បូងឃ្មុំ ។
លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ថ្នល់ទទឹង បានឲ្យដឹងថា ក្នុង ១ ថ្ងៃមានរថយន្តប្រមាណ ២០០ ទៅ ៣០០ គ្រឿងបានបើកឆ្លងកាត់ចូលស្ថានីយ៍ ទាំងយប់ទាំងថ្ងៃ ដោយឡែកមានរថយន្តមួយចំនួន បានបើកតាមផ្លូវតូចៗវៀងស្ថានីយ៍ បង្ករនូវការលំបាកដល់មន្ត្រីជញ្ជីង មន្ទីរសាធារណការ អាជ្ញាធរមួលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសដែលធ្វើឲ្យប្រជាពលរដ្ឋឃើញយល់ ច្រលំចំពោះមន្ត្រី ដែធ្វើការទាំងគ្មានពេលសម្រាក ។លោក គង់ សុភាព បានបង្ហាញនូវការព្រួយបារម្ភណ៍ ចំពោះការមើលឃើញបែបអវិជ្ជមានរបស់មហាជន ចំពោះស្ថានីយ៍ ពិសេសគុណភាពផ្លូវ ដោយលោកសំណូមពរឲ្យសមត្ថកិច្ចតាមដងផ្លូវ សហការជាមួយមន្ត្រីជំនាញ លើបញ្ហានេះ ដើម្បី ឲ្យរថយន្តដឹកទំនិញធន់ធ្ងន់ទាំងនោះ ចូលមកស្ថានីយ៍ដោយត្រឹមត្រូវ ។





លោក គង់ សុភាព បន្ថែមថា ចំពោះការផាកពិន័សម្រាប់រថយន្តមផ្ទុកទំនិញលើសទម្ងន់កំណត់ គឺពិន័យទៅតាមអ្វីដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនបានកំណត់ និងបានត្រួតពិនិត្យទម្ងន់ទៅតាមបច្ចេកទេស មិនមានការលើកឡែង ដោយហេតុផលណាមួយនោះឡើយ គឺបើលើសទម្ងន់ត្រូវផាកពិន័យ មិនលើសគឺចរារណ៍តាមធម្មតា ៕