About Me

header ads

គ្រោះថ្នាក់ចរ៉ាចរណ៍រថយន្ត និងរថយន្តនៅលេីផ្លូវជាតិលេខ ៧​ បណ្តាលឲ្យមនុស្សបីនាក់រងរបួស

( ត្បូងឃ្មុំ​ ):
គ្រោះថ្នាក់ចរាចរណ៍មួយករណីបានកេីតឡេីង​ រវាងរថយន្តធុនធំបុកគ្នា​ យ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង ១២ និង ២០ នាទីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ នៅលេីផ្លូវជាតិលេខ ៧​ ត្រង់ចំណុចភូមិម្រាមទាក ឃុំជីរោទិ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យមនុស្សបីនាក់រងរបួស ។
សមត្ថកិច្ចបានឲ្យដឹងថា​ នៅវេលាម៉ោងខាងលើ មានរថយន្តរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ( V1) ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-6757 សណ្តោងរម៉ក ស្លាកលេខកំពង់ចាម 4A-0202 បើកបរដោយឈ្មោះ ខន ខៀវ ភេទប្រុស អាយុ ២៣ ឆ្នាំ ជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម (របួសធ្ងន់) រួមដំណើរជាមួយឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ ១៧ ឆ្នាំ ជាតិខ្មែរ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ( របួសធ្ងន់ ) ប្រើប្រស់ល្បឿនលឿន រអឹលកង់ទៅបង្កជាមួយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ3A-6831 បើកបរដោយឈ្មោះ ផាន រីន ភេទប្រុស អាយុ ៥២ ឆ្នាំជាតិខ្មែរ នៅភូមិវាលវង់ ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ( របួសធ្ងន់ ) រួមដំណើរដោយឈ្មោះ ហួង សុភាព ភេទប្រុស អាយុ ២៤ ឆ្នាំ ជាតិខ្មែរនៅភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ( របួសស្រាល )​ ។


ក្រោយកើតហេតុសមត្ថកិច្ច​ស្ទួចអូសរថយន្តទាំង ២ គ្រឿង​​យកទៅរក្សាទុកនៅអធិការនគរបាលស្រុកត្បូងឃ្មុំ​ ដេីម្បីដោះស្រាយនៅពេលក្រោយ ៕