About Me

header ads

សត្វ គោ ក្របី របស់កសិករជាង៥ម៉ឺនក្បាលត្រូវបានចាក់វ៉ាក់សាំងការពារជំងឺអ៊ុតក្ដាម សារទឹក

ខេត្តស្វាយរៀង៖ សត្វគោ ក្របី ជាង៥ម៉ឺនក្បាលត្រូវបានចាក់វ៉ាក់សាំងការពារជំងឺអ៊ុតក្តាម សារទឹក បន្ទាប់ពីមាន សត្វ គោ ក្របី បានងាប់នៅឃុំសំរោង ស្រុកចន្រ្ទា និងឃុំប្រាសាក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង រាប់សិបក្បាល រួចមកក្នុងរង្វង់ពីរខែមកនេះ មន្ត្រីជំនាញ បសុពេទ្យ បានចុះចាក់វ៉ាក់សាំង ការពារជំងឺអ៊ុតក្តាម សារទឹក ដល់សត្វ គោ ក្របី របស់កសិករទូទាំងខេត្តបាន ជាង៥ម៉ឺនក្បាល នេះបើយោងតាម កាលើកឡើងរបស់លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តស្វាយរៀង  ។ 



រហូតមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ លោកបានប្រាប់អោយដឹងថា៖នៅឆមាសទី១ ការចាក់វ៉ាក់សាំងសារទឹក  ដល់គោ ក្របីទូទាំងខេត្ត សរុប២២៤៧៧ក្បាល ក្នុងនោះគោ មាន១៦ ៤១៥ក្បាល ក្របី៦ ០៦២ក្បាល  ។



ការចាក់វ៉ាក់សាំងការពារជំងឺ អ៊ុតក្តាម បានសរុប ៤ ៧៣០ក្បាល  ក្នុងនោះគោមានចំនួន ៣ ៣៧៤ក្បាល និងក្របី ចំនួន១ ៣ ៥៤ក្បាល។



លោកបន្តថា នៅត្រីមាសទី៣ នេះ បានចាក់វ៉ាក់សាំងសារទឹក លើសត្វកសិករចិញ្ចឹមសរុប បាន ៣០ ១៦៧ក្បាល ក្នុងនោះគោ បាន ១៥ ៧៥២ក្បាល និង សត្វក្របី ១៤ ៤១៥ក្បាល និងចាក់ វ៉ាក់សាំង ការពារជំងឺអ៊ុតក្តាម បានសរុប ៥ ៣០០ក្បាល  ក្នុងនោះគោចំនួន ៣ ៧០៤ក្បាល និង សត្វក្របីបាន ១ ៥៩៦ក្បាល ។



លោកបន្ថែមថា ជាវិធានការឆ្លើយតបនិងជួយដល់កសិករទូទាំងខេត្ត មកទល់ឥឡូវនេះ មន្ត្រីជំនាញ បានចុះចាក់វ៉ាក់សាំង ដល់សត្វរបស់កសិករចិញ្ចឹមទូទាំងខេត្ត បាន សរុបរួម ចាក់វ៉ាក់សាំងសារ ទឹកគោ ក្របីសរុប ៥២ ៦៦៤ក្បាល/ក្នុងនោះគោ ៣២ ១៦៧ក្បាល និងក្របី ២០ ៤៧៧ ក្បាល និងចាក់វ៉ាក់សាំងការពារអុតក្តាមសរុប បាន ៥ ៣០០ក្បាល ហើយសរុប ទាំង សារទឹក អុតក្តាម ទូទាំងខេត្ត បានចំនួន ៥៧ ៩៤៤ក្បាល គោបាន ៣៥ ៨៧១ក្បាល និងក្របី ២២ ០៧៣ក្បាល ក្នុង ឆ្នាំ២០២០ នេះ ហើយយុទ្ធនាការនេះនឹងធ្វើបន្តបន្ទាប់ទៀត ៕