About Me

header ads

តារាសម្តែង តូតា បញ្ចេញរូបភាពអនុស្សាវរីយ៍ពពោះកូនដំបូង ខណៈកៀកថ្ងៃសម្រាលឆាប់ៗខាងមុខនេះហើយ

ឈានចូលដល់ខែកញ្ញា នេះ តារាសម្តែង ម៉ាក សែនសូនីតា ហៅតូតា កាន់តែរំភើបជាមួយនឹងភាពរង់ចាំដ៏អន្ទះសារនៃការសម្រាលសំណព្វចិត្តតូចរបស់ខ្លួន ដែលកំពុងស្ថិតនៅក្នុងផ្ទៃ បាន ៨ ខែជាងហើយ។ ជាក់ស្តែងនៅពេលថ្មីៗនេះ អ្នកម្តាយវ័យក្មេងរូបនេះ ក៏បាននាំស្វាមីថតរូបអនុស្សាវរីយ៍នៃការពពោះកូនដំបូងយ៉ាងស្រស់ស្អាតតែម្តង។





អ្នកនាង ម៉ាក សែនសូនីតា ធ្លាប់បង្ហើបប្រាប់ថា បំណងប្រាថ្នារបស់នាងគឺចង់បានកូនស្រី ជាចំណងដៃក្រោយអាពាហ៍ពិពាហ៍ផងដែរ។ យ៉ាងណាមិញអ្នកគាំទ្រមានតែជូនពរឱ្យតារាសម្តែងរូបនេះ សម្រេចតាមក្តីប្រាថ្នា និងសម្រាលបានដោយសុវត្ថិភាពនៅពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា ខណៈពេលដែលពន្លឺសុភមង្គលនៃកូនដំបូងបានចាប់កំណើតក្នុងផ្ទៃភ្លាម ហាក់ធ្វើឱ្យតារាសម្តែងស្រីរូបនេះ ទទួលបាននូវមុខជំនួញយ៉ាងច្រើនក្នុងដៃ និងកំពុងទទួលបានការគាំទ្រពីមហាជនថែមទៀតផង។






រូបភាពពីៈ Photocity