About Me

header ads

ចោរឆក់ទូរស័ព្ទ២នាក់ត្រូវនគរបាលខណ្ឌដង្កោចាប់ខ្លួន

ភ្នំពេញ៖ជនសង្ស័យជាចោរឆក់២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ សហការណ៍ពីនគរបាលប៉ុស្តិ៍បឹងធំខណ្ឌកំបូល ចាប់ខ្លួនបានក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទពីកម្មការិនីរោងចក្រម្នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវចេញពីធ្វើការត្រឡប់ទៅផ្ទះ។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៨និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខវិទ្យាល័យពងទឹក ស្ថិតនៅតាមផ្លូវជាតិ លេខ៣ ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើម្នាក់ឈ្មោះ ផន ផល្លា ហៅពៅអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ​ និងម្នាក់ទៀតឈ្មោះអាំង ថាណុច អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង២នេះមានទីលំនៅក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកស្រ្តីរងគ្រោះឈ្មោះ វ៉ាន់ ស្រីពេជ្រ  អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រឆេមថេក (ខេមបូឌាឯ-ក )មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង  ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ រីឯទូរស័ព្ទដៃដែលត្រូវជនសង្ស័យឆក់នោះម៉ាកOPPO ហើយនៅក្នុងស្រោមទូរស័ព្ទនោះមានលុយចំនួន៤០ដុល្លារផងដែ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាស្កូបពី១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH -8189 ចេញរោងចក្រស្ថិតនៅក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ  ត្រឡប់ទៅផ្ទះនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ដោយបានទុកទូរស័ព្ទម៉ាកoppo នៅក្នុងខ្លុបម៉ូតូខាងមុខខាងឆ្វេងរួចដោតកាសជាប់និងត្រចៀកទាំងសងខាងស្ដាប់បទចម្រៀងលុះពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ៊្សុយគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HJ -7100 ដេញតាមឆក់យកទូរស័ព្ទរបានសម្រេច រួចបានជិះគេចខ្លួន។
ប្រភពដដែលបានបន្តថា ខណៈនោះស្រ្តីរងគ្រោះបានជិះម៉ូតូដេញតាមនិងស្រែកថាចោរៗបង្កឲ្យមានកាេភ្ញាក់ដល់នគរបាល កម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ កំពុងល្បាតពួនស្ទាក់បទល្មើសតាមផ្លូវនោះជួយដេញតាម ដោយមានការសហការណ៍ពីសំណាក់នគរបាលប៉ុស្តិ៍បឹងធំ ខណ្ឌកំបូលផង រហូតដល់ចំណុចស្ពានទួលស្វាយ ប្រឡាយតាហោ ស្ថិតនៅក្នុងភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញទើបចាប់បាន រួចនាំយកទៅសាកសួរអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមច្បាប់៕