About Me

header ads

ផឹកស្រាABCអស់៥ទៅប្រាំ៦កំប៉ុងបើករថយន្តលឿនទៅបុករថយន្តដឹកផ្លែឈើក្រឡាប់ផ្ងារជើងម្ខាងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត

ភ្នំពេញ: បុរសម្នាក់ផឹកស្រាABCជាមួយមិត្តភក្កិអស់៥ទៅ៦កំប៉ុងបើករថយន្តរ៉ហ្វ័រមួយគ្រឿងត្រឡប់ទៅផ្ទះក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុករថយន្តសាំយ៉ុងដឹកផ្លែឈើពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរបួសធ្ងន់ពីររនាក់ស្រាលចុះស្រី៦នាក់។ចំណែករថយន្តបង្កឆាបឆេះយ៉ាងសន្ធោសន្ធៅត្រូវបានបងប្អូនប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ទាន់ពេលវេលា។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចមុខសាលាបឋមសឹក្សាទឹកល្អក់ តាមបណ្ដោយផ្លូវ ២៥៣ កែងនឹងផ្លូវ ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញខណ្ឌ។





តាមការរៀបរាប់ពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានផឹកសុី ជាមួយមិត្តភក្កិអស់ស្រាABC ចំនួន៥ទៅ៦កំប៉ុង រួចក៏បានត្រឡប់ទៅផ្ទះដោយបើករថយន្តម៉ាករ៉េហ្វ័រពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-3977ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២០២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏បានចង្កូតទៅបុករថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពត2B-0808បើកបរដោយបុរសម្នាក់រួមដំណើរនឹងប្រុសស្រី៧នាក់ទៀតដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២៥៣ ទិសដៅពីត្បូងទៅជើងចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យរថយន្តដឹកផ្លែឈើក្រឡាប់ផ្ងារជើងម្ខាងជ្រុះផ្លែឈើរាយប៉ាយពេញផ្លូវ។នឹងបណ្ដាលឲ្យខាងភាគីរថយន្តសាំយ៉ុងបណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ២នាក់និងរងរបួសស្រាលប្រុសស្រីចំនួន ៦នាក់។បន្ទាប់មកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ចំណែករថយន្តបង្កឆ្លងចរន្តឆាបឆេះយ៉ាងសន្ធោសន្ធៅត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ទាន់ពេលភ្លាមៗ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕