About Me

header ads

ជនសង្ស័យចែកចាយប្រើប្រាស់និងរក្សាទុកថ្នាំញៀន 6 នាក់រួមនឹងថ្នាំញៀនត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបពីករណីដាច់ដោយឡែកពីគ្នាក្នុងថ្ងៃតែមួយ

កំពង់ឆ្នាំង:

ជនសង្ស័យចែកចាយប្រើប្រាស់និងរក្សាទុកថ្នាំញៀន 6 នាក់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបពីករណីដាច់ដោយឡែកពីគ្នាក្នុងថ្ងៃតែមួយនៅក្នុងខេត្តកំពង់ឆ្នាំង  ។ករណីបង្ក្រាបមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន 2 នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាផ្អៀធ្វើការឃាត់ខ្លួនបានរួមនិងវត្ថុតាងថ្នាំញៀននៅវេលាម៉ោង 3 និង 17 នាទីថ្ងៃទី 28 កញ្ញា 2020ម្សិលមិញនេះស្ថិតតនៅក្នុងភូមិស្ពករាជ្យឃុំអណ្ដូងស្នាយស្រុករលៀផ្អៀខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលស្រុករលារប្អៀរបានអោយដឹងថាជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាំងពីរនាក់ខាងលើនេះមាន   ១ ឈ្មោះ  ឃុនសុវណ្ណរិទ្ធភេទប្រុសអាយុ 34 ឆ្នាំ   ទីពីរមានឈ្មោះ ញ៉ែមគឹមឡេង ភេទប្រុសអាយុ 37 ឆ្នាំអ្នកទាំងពីររស់នៅក្នុងភូមិឃុំស្រុកខាងលើជាមួយគ្នា ។នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតបានវត្ថុតាងម្សៅក្រាមពណ៍សសង្សយ័ថ្នាំញៀន២កញ្ចប់ទូរសព្ទដៃមួយគ្រឿង  ដាវ 1 ដើម  កាំបិត1រួមនឹងឧបករណ៍បម្រើដល់ការជក់មួយចំនួនផងដែរ ។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើសមត្ថកិច្ចនគរបាលស្រុករលារប្អៀរកសាងឯកសារដើម្បីបញ្ជូនខេត្តកំពង់ឆ្នាំងបន្តតាមនីតិវិធីនៅថ្ងៃនេះផងដែរ ។ដោយឡែកជនសង្ស័យ 4 នាក់រួមនិងវត្ថុតាងថ្នាំញៀន15កញ្ចប់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការឃាត់ខ្លួនបានខណះដែលពួកគេរក្សាទុកចែកចាយនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់មួយករណីទៀត ។កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង 1 និង 30 នាទីថ្ងៃទី 28 កញ្ញា 2020 នៅចំណុចផ្ទះមួយកន្លែងក្នុងភូមិទី6 សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។



ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានខាងលើចំនួន 4 នាក់មាន ១ ឈ្មោះ ខាន់វ៉ាន់ ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិទី ៦ សង្កាត់ខ្សាម   ទី២ ឈ្មោះ បូរ៉ា អាយុ៣៨ឆ្នាំរសនៅភូមិទី៨សង្កាត់ខ្សាម   ៣ ឈ្មោះ នឹងតុលា ប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិ តំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀ    ៤ ឈ្មោះ ឡើងដុល  ភេទ ប្រុស អាយុ ២៧ឆ្នាំមានទីលំនៅភូមិ តំបូកកកោះ ឃុំស្វាយជ្រុំ  ស្រុករលាប្អៀរ



នៅក្នុងកិច្ចប្រតិបត្តិការផងដែរសមត្ថកិច្ចបានដកហូតនូវវត្ថុតាងម្សៅក្រាមពណ៌សថ្លាជាសារធាតុញៀនចំនួន 15 កញ្ចប់អាវុធកែច្នៃខ្យល់១ដើម ទូរសព្ទដៃមួយគ្រឿង  ម៉ូតូ 2 គ្រឿងនិងសម្ភារៈឧបករណ៍សម្រាប់បម្រើដល់ការជក់មួយចំនួនផងដែរ ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងកសាងឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវិធីដែរ ៕