About Me

header ads

បុរសសង្ហា Seulong ក្នុងក្រុមចម្រៀង 2AM កំពុងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយធ្វើឱ្យអ្នកថ្មើរជើងម្នាក់ ស្លាប់បាត់បង់ជីវិត

អតីតសមាជិកក្រុមចម្រៀងកូរ៉េ 2AM គឺលោក Seulong បានពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកំពុងឆ្លងកាត់ការស៊ើបអង្កេតជាមួយមន្រ្តីប៉ូលីស។ នៅថ្ងៃទី ១ ខែសីហា Seulong បានបើកបរអំឡុងពេលយប់ជ្រៅក្នុងទីក្រុងសេអ៊ូល ខណៈនោះលោកក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែផ្លូវរអិល។




រថយន្តដែលអតីតតារាចម្រៀង និងសម្តែងរូបនេះ បានបុកអ្នកថ្មើរជើងម្នាក់  ដែលកំពុងដើរឆ្លងផ្លូវដោយខុសច្បាប់។ ព័ត៌មានបានរាយការណ៍ថា អ្នកថ្មើរជើងនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
គួរបញ្ជាក់ថា ពេលនេះ Im Seulong បានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតរបស់ប៉ូលីស។ ដោយឡែក Jellyfish Entertainment ស្ថាប័នគ្រប់គ្រងតារាប្រុសរូបនេះ បច្ចុប្បន្ន កំពុងរៀបចំសេចក្តីថ្លែងការណ៍របស់ពួកគេ ពាក់ព័ន្ធលើបញ្ហានេះ។





ប្រែសម្រួលពីៈ Koreaboo