About Me

header ads

ក្មេងប្រុសម្នាក់ធ្លាក់លេីអគារ the penthouse condo ស្លាប់យ៉ាងអាណោចអាធម៍

ភ្នំពេញ​៖​ ក្មេងប្រុសជាជនជាតិបរទេសម្នាក់បានធ្លាក់ពីលេីអគារស្លាប់យ៉ាងអាណោចអាធម៍បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចអគារខុនដូរ​ the penthouse condo តាមបណ្តោយផ្លូវសុធារស់​ សង្កាត់ទន្លេបាសាក់​  ខណ្ឌចំការមន​  រាជធានីភ្នំពេញ​។



តាមប្រភពព័ត៌មានបានឲ្យដឹងថា​ សពក្មេងប្រុសជនរងគ្រោះខាងលេីអាយុប្រហែល១០ឆ្នាំជាង​ ជាជនជាតិបរទេស​ ។ តាមការបង្ហេីបពីសន្តិសុខបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់កំពុងឈយាមនៅទីតាំងខាងលេី​ លុះមកដល់វេលាកេីតហេតុស្រាប់តែជនរងគ្រោះបានធ្លាក់ពីលេីអគារជាន់ទី៦​  ស្លាប់យ៉ាងអាណោចអាធម៍​ ដោយមិនដឹងពីមូលហេតុ។


ពាក់ព័ន្ធករណីខាងលេីនេះក្រុមការងារនគរដ្រេហ្កន​ សុំការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខណ្ឌចំការមនតែសមត្ថកិច្ចមិនបញ្ជាក់ថាជាករណី​ អ្វីនោះទេនិងព្យាយាមលាក់បាំងព័ត៌មាន​ មិនឲ្យក្រុមអ្នកសារព័ត៌មានចូលទៅថតនិងសាកសួរព័ត៌មានលំអិតនោះទេ៕