About Me

header ads

តារាសម្តែងហូលីវូដលោក Martin Sheen ឈានចូលដល់វ័យ ៨០ ឆ្នាំហើយ

តារាសម្តែង និងជាសកម្មជនហូលីវូត លោក Martin Sheen បានឈានចូលដល់វ័យ ៨០ ឆ្នាំហើយ នៅដើមខែសីហាឆ្នាំ២០២០ នេះ។ លោកបានកើតនៅរដ្ឋ Ohio លើទឹកដីសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៤០ ដែលមានបងប្អូនចំនួន ៣ នាក់។ Sheen បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធីទូរទស្សន៍ពានរង្វាន់ The Edge of Night ក្នុងឆ្នាំ ១៩៥៦។ លោកត្រូវបានមហាជនស្គាល់នៅលើកញ្ចក់ទូរទស្សន៍មួយ ក្នុងរឿងភាគទូរទស្សន៍ NBC មានចំណងជើងថា The West Wing ដែលនាំឱ្យលោកឈ្នះពានរង្វាន់មាស និងក្លាយជាតារាសម្តែងឆ្នើមក្នុងរឿងភាគ នៅឆ្នាំ២០០១ និង២០០២ ជាប់គ្នាទៀតផង។
សព្វថ្ងៃលោក មានកូនចំនួន ៤ នាក់ ដែលដើរតាមគន្លងឪពុកក្នុងនាមជាតារាភាពយន្តគឺ Emilio Estevez អាយុ ៥៨ ឆ្នាំ Ramon Estevez អាយុ ៥៦ ឆ្នាំនិង Carlos Estevez (Charlie Sheen) អាយុ ៥៤ ឆ្នាំនិងកូនស្រីចុងក្រោយ Renee Estevez អាយុ ៥៣ ឆ្នាំ។




កាលពីដើមខែមករា កន្លងទៅនេះ លោក ក៏បានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្កា ក្រោមខ្សែភាពយន្តរឿង Joker ជាមួយនឹងតារាសម្តែង Fonda ថែមទៀត។






ប្រភពពីៈ Reuter