About Me

header ads

ល្បែងសុីសងតាមអ៊ីនធើណេតមានយីហោឈ្មោះថា e ៦៧ ណេត ២៤ ម៉ោង អាជ្ញាធរមិនព្រមបង្ក្រាប

( ត្បូងឃ្មុំ ): ល្បែងសុីសងតាមអ៊ីនធើណេត ២៤ ម៉ោង ១ កន្លែងមានយីហោឈ្មោះថា ( e 67 ) ណេត ២៤ ម៉ោងស្ថិតនៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលទូរទស្សន៍កងយុទ្ធពលខេមរ:ភូមិន្ទប៉ុស្តិ៍លេខ 5 យើធ្លាបផ្សាយរួចម្ដងមកហើយ កាលពីថ្ងៃទី ១៤ ខែឧសភា ២០២០ តែបនល្បែង ១ នេះនៅតែដំណើរការយ៉ាងរលូនដដែល អាជ្ញាធរមិនព្រមបង្ក្រាប ។

លោក ជា ណារ៉ុន អភិបាលក្រុងសួងធ្លាប់បានអោយដឹងរួចម្ដងមកហើយ កាលព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០ ថាអោយកម្លាំងរបស់លោកចុះទៅមើល ។ តែមកដល់ពេលនេះ បនល្បែង ១ នេះនៅតែដំណើរការដដែល ហើយនៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំដដែលនេះ លោក ជា ណារ៉ុន អភិបាលក្រុងសួងបានអោយដឹងទៀតថា លោកបានអោយកម្លាំងនគរបាលអធិការក្រុងសួងចុះទៅបិតម្ដងរួចមកហើយតើ ។ 
លោកអភិបាលក្រុងបន្តថា ចាំលោកអោយកម្លាំងចុះទៅមើលម្ដងទៀត ។

ប្រជាពលរដ្ឋនៅក្នុងក្រុងសួងបានអោយដឹងថា ពួកគាត់បានបាត់បងលុយកាក់ និងទ្រព្យសម្បត្តិជាច្រើន ដោយសារតែក្រួសាររបស់គាត់ចូលលេងល្បែងនេះចាស់ស្ទើជារៀងរាល់ថ្ងៃ ម៉្យាងវិញទៀតព្រួយបារម្ភណ៍ខ្លាចកើតមានអំពើហឹង្សាក្នុងគ្រួសារ មានចោរលួចចោរប្លន់ ដោយសារតែចាញ់ល្បែងមួយនេះ ៕ 


សុខ ផន TV5 ត្បូងឃ្មុំ