មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចណ៍រវាងអ្នកជិះម៉ូតូបុកជាមួយម៉ូតូកង់៣

ខេត្តកំពង់ឆ្នាំង:​មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងអ្នកជិះម៉ូតូបុកជាមួយនឹងម៉ូតូកង់បី ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លើកំណាក់ផ្លូវជាតិជាតិ5 ចំណុចផ្លូវអក្សរ T មុខក្រុមហ៊ុនទូរស័ព្ទ(មិតហ្វូន)ស្ថិតក្នុងភូមិទី2 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងនិងខេត្តកំពង់ឆ្នាំង រវាងម៉ូតូកង់បីនឹងអ្នកជិះម៉ូតូ ក្នុងដំណើរខ្វែងទិសគ្នា ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូកង់បី ម៉ាក(ស៊ីវីរូស)ពណ៍ក្រហម សណ្ដោងរ៉ឺម៉កគ្មានផ្លាកលេខ បើកបរពីទិសដៅពីជើងទៅត្បូងរួចបាន បត់ឆ្លងផ្លូវ ។ អ្នកជិះម៉ូតូម៉ាក ហុងដា,C125ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S.7174 បើកបរពីទិសខាងកើតមកលិចក្នុងល្បឿន លឿនក៏បានបុកជាមួយម៉ូតូកង់បីបណ្ដាលមនុស្សម្នាក់ស្លាប់ភ្លាមៗ ។ សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាអ្នកបើកបរ ម៉ូតូសេ១២៥ពាក់ស្លាកលេខ បាត់ដំបង 1S 7174 ត្រូវបានគេអោយស្គាល់ឈ្មោះ ឈាង ចាន់ថុន ភេទប្រុស អាយុ28ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នឹងខូចម៉ូតូ01គ្រឿង,ម៉ូតូកង់បី01គ្រឿង។ ក្រោយកើតហេតុអ្នកបើកបរ ម៉ូតូកង់បី រត់គេចខ្លួនបាត់ដោយទុកម៉ូតូកង់៣នៅកន្លែងកើតហេតុ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យរួចរាល់និងប្រគល់ទៅឲ្យគ្រួសារជនរងគ្រោះនាំយកទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណីផងដែរ ។ក្នុងនោះវត្ថុតាងម៉ូតូកង់បីនិងម៉ូតូសេ 125ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងនាំយកមករក្សាទុកនៅអធិការនគរបាលក្រុងដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ ៕