About Me

header ads

ឆក់ចរន្តអគ្គីសនីស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ត្បូងឃ្មុំ: បុរស់ម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារឆក់ចរន្តអគ្គីសនី ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២០ នៅចំណុចភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅផ្ទះឈ្មោះ សារី គ្រឿន ភេទប្រុស ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ជាអ្នក់ស៊ីឈ្នួលបើកបរ រឺម៉កម៉ូតូ ដឹកដីចេញពីកន្លែងជាងផ្សារដែក ធ្វើកន្លែងកិនភ្លីសន្លឹកដែកស័ង្កសី ហើយបានរុញរឺម៉កថយក្រោយប៉ះទ្វារបង្អួច គៀបខ្សែរភ្លើងឆក់ទាំង ២ នាក់បណ្ដាលអោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។
ជនរងគ្រោះទី ១ ឈ្មោះ អ៊ីន អន ភេទប្រុស អាយុ ៣២ ឆ្នាំ ( ជាមនុស្ស គ ស្លាប់ ) ។​ ជនរងគ្រោះទី ២ ឈ្មោះ ឈា វៃ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាង លើជាមួយគ្នា របួសធ្ងន់ ។
ក្រោយកើតហេតុ កំលាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងគ្រូពេទ្យមណ្ឌលសុខភាពស្រឡប់ ធ្វើការពិនិត្យសាកសព សន្និដ្ឋានថាពិតជាស្លាប់ដោយសារឆក់ចរន្ធអគ្គិសនីពិតប្រាកដមែន ។ ក្រោយពិនិត្យរួច សាកសពត្រូវបានប្រគល់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះកំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពស្រឡប់ ៕