About Me

header ads

រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុកខឿនស្ថានទូតវៀតណាមរងការខូចខាតបន្តិចបន្តួចឯរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMG បើកបត់ឆ្លងផ្លូវក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនស្ថានទូតវៀតណាមរងការខូចខាតខឿនផ្លូវបន្តិចបន្តួចឯរថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កាឡេទៅមុខលែងរួច។​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា២យប់រំលងអាធ្រាត្ រឈានចូលថ្ងៃទី៧ ខែសីហាឆ្នាំ ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៤២២ កែងនឹងផ្លូវ ៦៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកMG ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BG-7891ធ្វើដំណើរតាមបណ្តោយផ្លូវ៦៣ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំដៃមកផ្លូវ ៤២២ដោយបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនស្ថានទូតវៀតណាម រងការខូចខាតប្រេះបែកបន្តិចបន្តួចចំណែករថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងដាច់កាឡេរងកាខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានពិនិត្យនៅនឹងកន្លែងកើតហេតុដោយឃើញថាមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទេ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តអូសយកទៅជួសជុលដោយខ្លួនឯង៕