About Me

header ads

ប្រើកូនឲ្យទៅចាំស្រូវដួលកង់ធ្លាក់ប្រឡាយទឹកស្លាប់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់អាយុ៧ឆ្នាំជិះកង់ធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់យ៉ាងអាណោចអាធម័ខណៈដែលឳពុកប្រើឲ្យទៅចាំស្រែមើលស្រូវពង្រោះខ្លាចមានគោក្របីចុះស៊ីបំផ្លាញប៉ុន្តែជាអកុសលក្មេងប្រុសជិះកង់ធ្លាក់ចូលក្នុងទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់តែម្តងទៅ។ករណីនេះកើតឡើងនៅវេលាម៉ោងប្រហែល ០៨និង០០នាទីព្រឹកថ្ងៃទី១១សីហា២០២០នៅចំណុចប្រឡាយទឹក ឯវាលស្រែចម្ងាយ៥០០ម៉ែត្រពីផ្ទះស្ថិតនៅភូមិ ត្រពាំងអំពឹល ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖កុមារារងគ្រោះឈ្មោះចាន់ រ៉ាដាយុទ្ធ អាយុ០៧ឆ្នាំ ភេទប្រុស រស់នៅភូមិត្រពាំងអំពិលឃុំសំបួរស្រុកស្វាយទាប (លង់ទឹកស្លាប់)។មានឪពុកឈ្មោះចាន់ ស៊ីណាតនិងម្តាយឈ្មោះស៊ឹម សារ៉ាត់ រស់នៅភូមិកើតហេតុខាងលើ។ប្រភពដ៏ដែលបន្តថា៖នៅមុនពេលកើតហេតុឪពុករបស់កុមារារងគ្រោះ បានប្រើអោយទៅចាំស្រូវពង្រោះ នៅឆ្ងាយពីផ្ទះចំងាយប្រហែល៥០០ម៉ែត្រ ដោយខ្លាចមានគេលែងគោ ក្របី ចូលស៊ីស្រូវក្នុងស្រែរបស់ខ្លួនហើយពេលនោះកូនប្រុសក៏បានទៅចាំស្រូវ ដោយបានយកកង់ជិះតាមភ្លឺស្រែ ទៅមើលស្រូវ មិនដឹងយ៉ាងម៉េចពេលជិះកង់ដល់ភ្លឺប្រឡាយ រអឹលដួលទាំងកង់ទាំងមនុស្សធ្លាក់ចូលប្រឡាយជម្រៅជិត២ម៉ែត្រលិចក្បាលក្មេងបណ្តាលឲ្យលង់ស្លាប់តែម្តងដោយក្មេងប្រុសមិនចេះហែលទឹកទេ។

ចំណែកឳពុកជនរងគ្រោះឈ្មោះចាន់ស៊ីណាត អាយុ៣៧ឆ្នាំបាត់កូនយូពេកមិនឃើញត្រឡប់មកផ្ទះវិញ ឪពុកក៏បានចេញទៅតាមរកលុះទៅដល់កន្លែងស្រូវពង្រោះពុំឃើញកូន ស្រាប់តែឃើញកង់ធ្លាក់នៅក្នុងទឹកប្រឡាយ ក៍មានការសង្ស័យបានចុះរាវរកកូនក្រែងកូនលង់ទឹក ពេលរាវរកកូនបានឃើញកូនលង់លេចក្នុងទឹកប្រឡាយតែជាអកុសកូនជាទីស្រឡាញ់បានស្លាប់បាត់ទៅហើយ។បុរសជាឳពុកមានការសោកស្តាយនិងមានវិបដិសេរីជាខ្លាំងមិនគួរប្រើកូនតូចឲ្យមកចាំស្រែមើលស្រូវបែបនេះសោះ អោបសពកូនប្រុសយំសោកស្តាយគួរឲ្យសង្វេកពេកក្រៃ។

ក្រោយពីសមត្ថកិច្ចពិនិត្យសពរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សមត្ថកិច្ចក៏បានអំពាវនាវសូមឳពុកម្តាយក្មេងកុំប្រើក្មេងតូចៗឲ្យទៅឃ្វាលគោក្របីឬទៅចាំស្រែមើលថែស្រូវនៅវាលស្រែឆ្ងាយផ្ទះជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ពិសេសអាចលង់ទឹកស្លាប់ដូចករណីនេះផងដែរ៕