About Me

header ads

បុរសម្នាក់ផឹកស៊ីស្រវឹងស្រែកឡូឡានៅមុខហាងផឹកស៊ីមួយកន្លែងបង្កសំឡេងរំខានដល់អ្នកជិតខាងរកដេកពួនមិនបានផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ: បុរសម្នាក់ចូលផឹកស៊ីក្នុងហាងមួយកន្លែង(យីហោម្លុបខ្នុល)ដល់ពេលស្រវឹងចេញមកខាងក្រៅស្រែកឡូឡាបង្កសំឡេងរំខានដល់អ្នកជិតខាងរកដេកពួនមិន ត្រូវប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ហៅយកទៅសួរនាំ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១០ ខែសីហាឆ្នាំ ២០២០នៅមុខចំណុចមុចហាងផឹកស៊ីមួយកន្លែង(យីហោម្លិបខ្នុល)តាមបណ្ដោយផ្លូវ ១៥៦ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។




សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុមានជាពលរដ្ឋបានរាយការណ៍ថាមានបុរសម្នាក់ស្រវឹស្រាបានស្រែកឡូឡានៅចំណុចមុខហាងផឹកស៊ីមួយកន្លែង(យីហោ ម្លុបខ្នុល)ចំណុចកើតហេតុខាងលើបង្កឲ្យមានសំឡេងរំខានដល់បងប្អូនរស់នៅក្បែរខាងរកដេកពួនមិនបានរួចក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានធ្វើការសួរនាំស្រាប់តែបុរសខាងលើបានទៅរុញម៉ូតូមួយគ្រឿងម៉ាកស្គុបពីដួលបះជើងច្រងាងនៅនឹងមុខសមត្ថកិច្ចផងដែរ។



បន្ទាប់មកសមត្ថកិច្ចបានហៅបុរសខាងលើដែលស្រែកឡូឡារកគេដេកពួនមិនបានទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី ២ និងបាននាំម្ចាស់ហាងទៅបំភ្លឺចំពោះករណីនេះផងដែរ។ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំរួចបានឲ្យភាគីទាំងពីរត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕