About Me

header ads

កុដិព្រះសង្ឃ ១ខ្នង ត្រូវបានអគ្គីភ័យឆេះទាំងស្រុង

ករណីអគ្គីភ័យមួយ បានកើតឡើងកាលយប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២០ វេលាម៉ោង២.៤០នាទីទៀបភ្លឺ នៅចំណុចវត្តត្រពាំងល្ពៅ ស្ថិតក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។



តាមប្រភព ពីលោកអនុសេនីយ៍ឯក ជីន សុផល បានឲ្យដឹងថា  ហេតុការណ៍ខាងលើនោះ បណ្តាលឲ្យខូចខាតកុដិ ០១ខ្នង មានទំហំ ៥,៥ម៉ត្រ × ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារ ឆេះអស់ទាំងស្រុង ។ 



ប្រភពដដែល ក៏បានបញ្ជាក់បន្ថែមដែរថា អគ្គីភ័យនោះ ក៏បានបំផ្លាញទ្រព្យសម្បត្តិ ដែលក្នុងនោះមាន ៖ អង្ករ ២០បេ ,មេក្រូ១ ,អំភ្លី១ ,ធុងបាស់ ៤គ្រាប់ និងសម្ភារៈមួយចំនួនទៀត ។ 



តាមការសនិ្នដ្ឋាន របស់សមត្ថកិច្ច ករណីខាងលើ បណ្ដាលមកពីលោកសង្ឃ អុចទៀនមុនចូលសឹង ៕