About Me

header ads

សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាស្នងការ ដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ):
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានអនុសាសន៍ថា បញ្ហាពង្រឹងសន្តិសុខនៅមូលដ្ឋាន គឺជាបញ្ហាសំខាន់ ដោយត្រូវអនុវត្តគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជា ពលរដ្ឋ ។សម្តេចមានអនុសាសន៍បែបនេះ ក្នុងពិធី ដែលសម្ដេចអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាស្នងការ ដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ ។










សម្តេចមានប្រសាសន៍បន្តថា បញ្ហាជំងឺកូវីត-១៩ គឺជារឿងមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ចាត់ វិធានការទប់ស្កាត់ ដើម្បីធ្វើយ៉ាងណារក្សាការពារការឆ្លងរីក រាលដាលក្នុងសហគមន៍ ។ សម្ដេចបន្ថែមថា យើងមានសំណាងល្អ ដែលមក ដល់ពេលនេះមិនទាន់មានអ្នកឆ្លងក្នុងសហគមន៍ ហើយមិន ទាន់មានអ្នកស្លាប់ ដោយសារ ជំងឺកូវីត-១៩ តែយើងអាចព្យា បាលអ្នកកើតជំងឺនេះបានជាសះស្បើយជាបន្តបន្ទាប់ តែយ៉ាង ណាយើងត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានការរីករាលដាលពិសេស ក្នុងសហគមន៍ ។ ក្នុងនោះសម្តេចក៏បានកោតសរសើរដល់ អាជ្ញាធរខេត្ត និងអ្នក ពាក់ព័ន្ធទាំងអស់ដែលបានយកចិត្ត ទុកទប់ស្កាត់ ជំងឺកូវីត-១៩ នាពេលកន្លងមកប្រកបដោយ ជោគជ័យ ៕