About Me

header ads

ម្ដាយចិត្ត ឃោរឃៅ បាន ប្រើអំពើហឹង្សាលើកូនបង្កើតរបស់ខ្លួននឹងប្អូន ដោយយកម្ជុលមកចាក់បាតជើង នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ន គន្ធា ភេទស្រី អាយុ30ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្មាំង ពីបទប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយយកម្ជុលចាក់ជើងកូនខ្លួនឯងនឹងប្អូន បណ្ដាលអោយរបួសមុតបាតជើងសងខាងទាំង2នាក់ កាលពីយប់ថ្ងៃទី10 ខែសីហា ឆ្នាំ2020 វេលាម៉ោង 20:30នាទី នៅចំណុចផ្ទះកើតហេតុខាងលើ។ ជនរងគ្រោះដែលជាកុមាររី និង កុមារាទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនឹងត្រូវជាប្អូនបង្កើតមានឈ្មោះ÷ ១- ស៊ន ធារ៉ា ភេទប្រុស អាយុ១០ឆ្នាំ (ត្រូវជាកូនជនសង្ស័យ) ២- ស៊ន ស្រីពៅ ភេទស្រី អាយុ០៨ឆ្នាំ(ត្រូវជាប្នូនស្រីជនរងគ្រោះ)។ បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕