About Me

header ads

ជនសង្ស័យ១ក្រុមលួចដឹកមេគោអ្នកភូមិទាំងថ្ងៃត្រូវជាប់អន្ទាក់ប៉ូលិស

ភ្នំពេញ ៖ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៣នាក់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ល្បាតប្រទះឃើញកំពុងដឹកមេគោ១ក្បាលគួរឲ្យសង្ស័យក៏បានធ្វើការឃាត់សួរនាំទើបដឹងថាគឺជាចោរនិងទើបតែលួច បានមេគោ១ក្បាលខាងលើនៅក្នុងភូមិសាស្រ្តសង្កាត់កំបូល ខណ្ឌកំបូលនិងដឹកយកទៅរកកន្លែងលក់ ហើយប៉ូលិសក៏ចាប់ខ្លួននាំយកទៅសាកសួរចាត់ការតាមច្បាប់តែម្ដង។


ជនសង្ស័យខាងលើឈ្មោះ ជ្រុន ភាស់ អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិតាស្មន់ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ត្រូវប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៥និង ១៥នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោយលួចរាជធានីភ្នំពេញ ហើយបក្សពួក២នាក់ទៀតបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។


ចំណែកមេគោដែលជនសង្ស័យដឹកនោះត្រូវបាននគរបាលដកហូតប្រគល់ទៅឲ្យម្ចាស់ដែលមានឈ្មោះ ក្តាត លឹម ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ប៉ូលិសបាននិយាយថា ជនសង្ស័យរួមជាមួយបក្សពួក២នាក់ ទៀតបានធ្វើសកម្មភាពលួចដឹកមេគោ១ក្បាលនេះនៅចំណុចវាលស្រែភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ហើយបានដឹកកាត់តាមភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដើម្បីលក់។ប៉ុន្តែប៉ះចំស៊យបានជួបកម្លាំងប៉ូលិសប៉ុស្តិ៍សំរោងក្រោមកំពុងល្បាតឃើញសង្ស័យក៏ឃាត់ខ្លួនបានម្នាក់រីឯបក្សពួក២នាក់ទៀត បានគេចខ្លួនបាត់។ន្ទាប់មកប៉ូលិសប៉ូលិសប៉ុស្តិ៍សំរោងក្រោមបានប្រគល់ទៅឲ្យប៉ូលិសប៉ុស្តិ៍កំបូល ខណ្ឌកំបូលចាត់ការបន្តតាមច្បាប់៕