About Me

header ads

អ្នករត់ម៉ូតូឌុបចាប់ខ្លួនចោរស្រីជំនាញប្រើល្បិចទម្លាក់យោងម្នាក់ក្រោយធ្វើសកម្មភាពទៅលើស្រ្តី២នាក់បានសម្រេចជាបន្តបន្ទាប់

ភ្នំពេញ៖ក្រុមអ្នករត់ម៉ូតូឌុបបានធ្វើការឃាត់ខ្លួនចោរស្រីម្នាក់ក្នុងចំណោមគ្នា៤នាក់ដែលបានធ្វើសកម្មភាពប្រើល្បិចទម្លាក់យោង យកគ្រឿងអលង្ការពីស្រ្តី២នាក់បានសម្រេចជាបន្តបន្តបន្ទាប់ចំនួន២លើក ចំណែកបក្សពួក៣នាក់ទៀតបានគេចខ្លួនបាត់។ហេតុការណ៍នោះលើកទី១បានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី២៤ ខែសីហា  ឆ្នាំ២០២០ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងលើកទី២នៅវេលា ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា នៅចំណុចដដែល។


តាមប្រភពព័ត៌មានបានឲ្យដឹងថា ចោរស្រីខាងលើនោះឈ្មោះ ឌឿន ផល្លីន អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងស្នាក់នៅផ្ទះជួលភូមិឈូកវ៉ា សង្កាត់កោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ចំណែកនាងកម្មការិនីរងគ្រោះទី១,ឈ្មោះ សេក ចាន់ថន អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោនិង មានស្រុកកំណើតនៅក្នុងភូមិសុីការ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ បាត់បង់ កងដៃ១ឈុតតម្លៃ៣០០ដុល្លារនិង ខ្សែកមាសទម្ងន់៣ជី ។ប្រភពដដែលបានបន្តថា នៅវេលាល្ងាចថ្ងៃទី២៤ ខែសីហា ខណៈពេលដែលនាងរងគ្រោះទី១ដើរចេញពីធ្វើការរោងចក្រ បានជួបនិងក្រុមជនសង្ស័យស្រីម្នាក់ខាងលើ រួមនិងនិងបក្សពួក៣នាក់ទៀត ធ្វើសកម្មភាព ប្រើល្បិចទម្លាក់យោង នាំទៅកាន់កន្លែងស្ងាត់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ រួចដោះគ្រឿងអលង្ការអស់ពីខ្លួន ។បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ស្រមោលចំណែកស្រ្តីរងគ្រោះបានមកវិញនូវខ្សែកកាឡៃ១ខ្សែ ដែលជាហេតុធ្វើឲ្យនាងមានការសោកស្ដាយទ្រព្យសម្បត្តិរបស់ខ្លួនដែលបានបាត់បង់យ៉ាងខ្លាំង និងបានទៅដាក់ពាក្យប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍។


ប្រភពខាងលើបានបន្ថែមថា នាងរងគ្រោះទី២,ឈ្មោះ ឌឿន លេខ អាយុ២១ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិទួលស្រី ឃុំបារាំងធ្លាក់ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង ។បាត់បង់ ខ្សែក និងចិញ្ចៀនប្លាទីន ព្រមទាំងលុយមួយចំនួនសរុបជាង៥០០ដុល្លារ ។នៅមុនពេលកើតហេតុ ខណៈស្រ្តីរងគ្រោះកំពុងចេញពីផ្ទះទៅរកទិញម្ហូបនៅមុខផ្ទះជួលអតីតឡឥដ្ឋ តាមផ្លូវចោមចៅ ។ខណៈនោះក្រុមជនសង្ស័យបានប្រើល្បិចល្បួងនាំទៅកាន់កន្លែងស្ងាត់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ដដែលនោះដោះយកគ្រឿងអលង្ការ និងលុយអស់ពីខ្លួនរលីងនិងបានបានប្រគល់ខ្សែកក្រឡៃ១ខ្សែឲ្យទៅនាងរងគ្រោះ។បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួន ប៉ុន្តែស្រ្តីរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលហើយប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបជួយដេញចាប់បានម្នាក់ប្រគល់ជូននគរបាលសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕