About Me

header ads

ប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែងសង្ស័យធ្វើអត្តឃាតរឹតកសម្លាប់ខ្លួន

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្រោមដេីមអំពិលទឹកក្នុងដីឡូត៍មួយកន្លែង​ ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​  បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០២០​ ដោយមិនដឹងមូលហេតុ ប៉ុន្តែសង្ស័យជាករណីអត្តឃាតរឹតកសម្លាប់ខ្លួនឯង ព្រោះតែញៀនថ្នាំហួសកម្រិត។បុរសដែលស្លាប់ខាងលើនោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡេីយទេ​ គាត់មានអាយុប្រហែល៣០ឆ្នាំ ហើយសង្ស័យថាជាអ្នករត់ម៉ូតូកង់បី ។



តាមប្រភពព័ត៌មានបានឲ្យដឹងថា​ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០២០ បុរសខាងលើបានបើកបរម៉ូតូកង់បី១គ្រឿងទៅឈប់នៅជិតកន្លែងកើតហេតុរួចចុះរត់យ៉ាងស្លន់ស្លោរ ខណៈនោះប្រជាពលរដ្ឋស្មានថាចោរបានក៏បានរាយការណ៍ឲ្យនគរបាលចុះទៅអន្តរាគមន៍តាមរដែរតែរកមិនឃើញសោះ ។បន្ទាប់មកនគរបាលវាននាំយកម៉ូតូកង់បីទៅរក្សាទុកនៅប៉ុស្តិ៍ លុះរហូតដល់វេលាល្ងាចថ្ងៃដដែលទើបឃេីញបុរសនេះអង្គុយនិយាយម្នាក់ឯងនៅម្ដុំកន្លែងកើតហេតុនោះនិងបានយកថង់ប្លាស្ទិករឹតកខ្លួនឯងលេងថែមទៀតផង។


ប្រភពដដែលបានបន្តថា ពេលនោះពុំមាននរណាចាប់អារម្មណ៍និងគាត់ទេ ហើយក៏មិនដឹងថាគាត់មានបញ្ហាអ្វើកើតឡើងដែរ ស្រាប់តែវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែសីហា ក៏ប្រទះឃើញគាត់ដេកស្លាប់ក្រោមដើមអំពិលទឹកបាត់ទៅហើយ។ដោយមានថង់ប្លាស្ទិករឹតជាប់ក ហើយភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ជូននគរបាលប៉ុស្តិ៍និងខណ្ឌកំបូលឲ្យចុះទៅពិនិត្យមើល  ហើយនគរបាលខាងលើបានបានសង្ស័យថាជាករណីអត្តឃាត បន្ទាប់មកបានរាយការណ៍បន្តជូននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះទៅធ្វើការពិនិត្យកោសល្យវិច័យភ្លាមៗតែម្ដង៕