About Me

header ads

ឯកឧត្តម ជៀង អំ ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី

ខេត្តរតនគិរី៖
ឯកឧត្តម ជៀង អំ ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី អមដំណើរដោយ ឯកឧត្តម ថង   សាវុនអភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ ជាតិលេខ៧៦ត្រង់ចំណុចបង្គោលគ.ម លេខ២៨៤, ២៨៦ និង២៨៧របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក្នុងភូមិសាស្រ្តស្រុកលំផាត់។នាឱកាសនេះលោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បានជម្រាបជូនអំពីស្ថានភាពទូទៅផ្លូវជាតិលេខ៧៦មានប្រវែវ២៩៥.១៥០គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ជាប្រភេទDBST។ ហើយត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១២និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ខែវិចិ្ឆកាឆ្នាំ២០១៦។ សព្វថ្ងៃមន្ទីរបានបន្តការថែទាំជាប្រចាំប្រវែង៥៩.៥០គ.មចាប់ពីគ.មលេខ២៣៤+៤២០ដល់  គ.មលេខ២៩៥+១៥០។

លោកបន្តថា  មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី បន្តការងារ Reseal លើកំណាត់ផ្លូវជាតិលេខ ៧៨ នៅចន្លោះ គ.ម ៦៥+៤០០ ដល់ គ.ម ៨០+៥០០ ដោយបន្តការងារស្រោចកៅស៊ូ និង រោយថ្ម ១២ ម.ម បានប្រវែងសរុប ៨,៩០០ម ។ជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦ ដោយបន្តការងារចាក់ក្រាលថ្មម៉ិច ចន្លោះ គ.ម ២៨៦+ ៦៥០ ដល់ គ.ម ២៨៧+០៥០។ចាក់ក្រាលដីគ្រួសល្បាយថ្ម និងធ្វើប្រអប់ ចន្លោះគ.ម ២៨៤+១០០ដល់ ២៨៤+៨០០។ជួសជុលផ្លូវខេត្តលេខ ៣៧៨៩ ត្រង់រង្វង់មូលត្បូង (ផ្លូវបំបែកស្រុកបរកែវ និង ស្រុកអណ្តូងមាស)ដោយបញ្ចប់ការងារស្រោចកៅស៊ូ និង បាចខ្សាច់សម្រួលចរាចរណ៍ផងដែរ។

ឯកឧត្តម ជៀង អំ បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់លោកប្រធានមន្ទីរ ដែលទើបតែទទួលនូវមុខតំណែងថ្មី បានយកចិត្តទុកដាក់ធ្វើឱ្យសម្រេចនូវសមិទ្ធផលនិងស្នាដៃជាច្រើនលើកាងារថែទាំជួសជុលផ្លូវ។ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដែលកំពុងកែលម្អជួសជុលនេះ ត្រូវចូលរួមសម្រួលដល់ដំណើរការនិងរួមគ្នាថែទាំសមិទ្ធផលផ្លូវនេះ ឱ្យគង់វង្សយូអង្វែង។ ហើយក៏បានរួមពិនិត្យមើលការដាំបន្លែសេរីរាង្គនិងការចិញ្ចឹមត្រីអណ្តែង របស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រួក ឃុំ បាតាង ស្រុកលំផាត់ផងដែរ។
ឯកឧត្តម ជៀង អំក៏បានពាំនាំនូវបណ្តាំផ្តាំផ្ញើរសាកសួរសុខទុក្ខដល់ប្រជាកសិករទាំងអស់ ពីសំណាក់សម្តេចតេជោនិងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែនឹករលឹក និងខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។ ឯកឧត្តមបន្តថា បញ្ហារាលដាលជំងឺកូវីដ-១៩នេះ ដើម្បីធានាសន្តិសុខស្បៀង បង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាកសិករ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធនាការជំរុញការអនុវត្តសកម្មភាពវារីវប្បកម្មនៅទូទាំងប្រទេស ដើម្បីលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៀតផង។ហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មេត្តាផ្តល់ការគាំទ្របច្ចេកទេសឱ្យបានពេញលេញ និងតាមដានពិនិត្យក្នុងករណីកសិករជួបបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបានទាន់ពេលវេលា៕