About Me

header ads

ជនជាតិចិន២នាក់បានវាយតប់គ្នាដណ្តើមស្រីស្នេហ៏ផ្អើលដល់ពលរដ្ឋនិងប៉ុស្តិ៍នគរបាលចសក់អង្រែលើខណ្ឌមានជ័យ

ភ្នំពេញ៖ បុរសជាតិចិនចំនួន២នាក់បើកឆាកប្រយុទ្ធវាយតប់គ្នាផ្អើលអ្នកដំណើរនិងដល់ប្រជាពលរដ្ឋដែរនៅក្បែរកន្លែងកើតហេតុនាំគ្នាចោមរោមមើលយ៉ាងច្រើនកុះករខណៈឃើញពួកគេទាំង២នាក់កំពុងប្រតាយបយប្រតបគ្នានៅពាសពេញដងផ្លូវ​ សាធារណៈ ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ខែសីហាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។



ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រមករកប្រពន្ធរបស់ខ្លួននៅចំនុចខុនដូខាងលើខណៈពេលឃើញប្រពន្ធរបស់ខ្លួននៅជាមួយនិងមិត្តប្រុសក្នុងបន្ទប់របស់ជនដៃដល់បុរសជាប្តីបានអូសដៃប្រពន្ធចូលក្នុងរថយន្តក្នុងគោលបំណងនាំប្រពន្ធទៅផ្ទះរបស់ខ្លួនវិញពេលកំពុងតែអូសដៃប្រពន្ធដាក់ក្នុងរថយន្តបំរុងបើកចេញមកខាងលើក៏ត្រូវបុរសដែលជាមិត្តប្រុសរបស់ប្រពន្ធជនរងគ្រោះហក់ដាល់ជនរងគ្រោះក្នុងរថយន្តបណ្តាល់ឲ្យបែកភ្នែកខាងឆ្វេងហូរឈាមពាសពេញផ្ទៃមុខហើយជនរងគ្រោះក៏ស្ទុះចេញមកខាងក្រៅរថយន្តបណ្តាលឲ្យស្ត្រីជាប្រពន្ធដែលនៅក្នុងរថយន្តរអិលរថយន្តចុះទៅខាងក្រោមសន្លប់បាត់មាត់ឈឹងនៅក្នុងរថយន្តចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។




ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិនចាក់អង្រែលើសហការណ៏ជាមួយកម្លាំងនគរបាលអន្តោប្រវេសន៏បាននាំខ្លួនជនបរទេសទាំង៣នាក់ទៅសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើចាត់ការទៅតាមនិតិវិធី។