About Me

header ads

រថយន្តដឹកស៊ីម៉ង់តិ៍បើកវ៉ារថយន្តកុងតឺន័រចូលទៅផ្លូវម្ខាង ត្រូវបានរថយន្តបែនដឹកដី មួយគ្រឿងបើកបរមកពីមុខក្នុងទិសដៅបញ្ច្រាសទិសគ្នាគៀរកាប៊ីនខ្ទេចរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ង់តិ៍មួយគ្រឿងបានរងការខូចខាតត្រង់កាប៊ីនយ៉ាងដំណំ ខណៈដែលបើកវ៉ាងរថយន្តកុងតឺន័រមួយគ្រឿង រេចង្កូតទៅចូលផ្លូវម្ខាង ហើយក៏ត្រូវបានរថយន្តបែកដឹកដីធន់ធំមួយគ្រឿងបើកមកខាងមុខក្នុងទិសដៅបញ្ច្រាសគ្នាគៀរពេញ ទំហឹងរួចហើយបន្តតំណើរបើកទៅបាត់ សំណាងល្អបុរសជាអ្នកបើកបរកាច់កៅអីផ្ដេកទាន់ពេលនិងងគ្រាន់តែរងរបួស ស្រាលប៉ុណ្ណោះ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ២ (ផ្លូវរោងចក្រសា្របៀរថៃហ្គ័រ) ភូមិរបោះអង្កាញ់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកស៊ីម៉ង់តិ៍ម៉ាក ហ៊ីយន់ ដាយ ព៌ណស ពាក់ស្លាកលេខភ្នំពេញ៣C-៥៥៧៥ មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ឈ្មោះ សុខ ជា អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅសុកមេសាង ខេត្តព្រៃវែង បានបើកបរតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើង។លុះមក ដល់ចណុចខាងលើក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងដែលបានឈប់និងបើកចេញដែរ ភ្លាមនោះបុរសជាអ្នកបើក បរក៏បានបួងចង្កូតវ៉ាចូលទៅផ្លូវម្ខាង ស្របពេលនោះក៏មានរថយន្តបែនដឹកដីធន់ធំមួយគ្រឿងទៀតបើកមកខាងមុខ ក្នុងទិ ស ដៅបញ្ច្រាសទិសគ្នាគៀរកាប៊ីនខាងមុខបណ្តាលអោយរងការខូចខាតយ៉ាងដំ រួចហើយបន្តតំណើរទៅទៀតបាត់ស្រមោល សំណាងល្អបុរសជាអ្នកបើកបរចេះកាច់កៅអីផ្តេកទាន់ពេវេលាគ្រាន់តែរលាត់មុខមាត់បន្តិចបន្ទួចរងរបួសស្រាលនោះ។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិង អោយរថយន្តដឹកស៊ីម៉ង់តិ៍ចូបអែបខាង ដោយភាគីម្ខាងទៀតបានបើតគេចខ្លួនបាត់នោះ ក៏ប្រគល់អោយយកទៅធ្វើការជួស ជុលដោយខ្លួនឯងវិញផងដែរ។