About Me

header ads

ជំនន់ទឹកភ្លៀងកំពុងហូរចូលបឹងទន្លេសាប ឯជនប្រើប្រាស់ឧបករណ៍ចាប់ត្រីនារដូវបិតនេសាទកាន់តែកើតឡើង បើទោសបីជាសមត្ថកិច្ចបង្រ្កាប់រាល់ថ្ងៃក្ដី

 ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍បច្ចុប្បន្នភានេះ នៅខេត្តពោធិ៍សាត់មានភ្លៀងធ្លាក់គួរសម ធ្វើឲ្យជំនន់ទឹកហូរតាមប្រឡាយ.ព្រែក.ស្ទឹងចូលបឹងទន្លេសាប ឯក្រុមប្រព្រិត្តប្រើប្រាស់ឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ក៍កើតមានយ៉ាងស្អេកស្កាស់គ្រប់ច្រកល្ហកផងដែរ បើទោសជាគេសង្កេតឃើញមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងបង្រ្កាបស្ទើររាល់ថ្ងៃក្ដី ក៍ជនប្រព្រិត្តបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ប្រភេទ របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាល្អិត ដាក់កាត់បិតប្រឡាយ.ព្រែក.ស្ទឹង.បឹង.ទន្លេយ៉ាងអានាធិបត័យ្យនារដូវបិតនេសាទនេះ ប៉ុន្តែទោសជាយ៉ាងណាក្ដីសមត្ថកិច្ចនៅតែបន្តសហការបង្រ្កាបជានិជ ជាក់ស្ដែងនេះជារូបភាពសកម្មភាពសមត្ថកិច្ច សហការចុះពិនិត្យ និងបង្រ្កាប ហើយក៍នៅតែបន្តចុះអនុវត្តតាមបទបញ្ជាថ្នាក់លើរហូតផងដែរ ៕









 ដោយៈ បុឹម ពិន