About Me

header ads

ជនសង្ស័យ២នាក់រួមនិងឧបករណ៍ឆក់ត្រីត្រូវបានសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបរិបូណ៍ធ្វើការបង្ក្រាបបានភ្លាម

ខេត្តកំពង់ឆ្នាំង៖ 
ជនសង្ស័យ 2 នាក់រួមនឹងវត្ថុតាងឆក់ត្រីត្រជាក់និងក្តៅពីរគ្រឿងដែលកំពុងជនល្មើសកុំពង់ធ្វើសកម្មភាពឆក់ត្រីត្រូវបានសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូងធ្វើការបង្ក្រាបបានភ្លាមខណៈពួកគេកំពុងតែធ្វើសកម្មភាពឆក់ត្រី  ។


កិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសឆក់ត្រីខាងលើនេះសមត្ថកិច្ចសង្កាត់ជល់ផលធ្វើឡើងនៅវេលាម៉ោង២និង១៥នាទីថ្ងៃទី៥សីហា២០២០នៅចំណុច កោះសត្វភូមិសេះស្លាប់ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។
នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងផល តាតើសូហាក់ បាននិយាយអោយដឹងថានៅវេលាខាងលើនេះកម្លាំងសង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានចុះត្រួតពិនិត្យបទល្មើសនេសាទនៅចំណុចខាងលើនេះក៍បានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចខាងលើនេះក៍បានធ្វើការប្រដេញតាមចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ ។

នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងទៀតថាក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបរិបូណ៍បានធ្វើការឃាត់ខ្លួនបានជនសង្សយ័២នាក់រួមនិងវត្ថុតាងឆក់ត្រីមានអាំងវទរ័ឆក់ត្រីមានត្រជាក់១គ្រឿងនិងក្តៅ១គ្រឿងអាគុយ៧០អាំពែរ១គ្រឿងដងឆក់១គូ កន្ត្រកដងត្រី១ រួមនិងមធ្យោបាយធ្វើសកម្មភាពកាណូស្មាច់ភ្ជាប់ជាមួយម៉ាស៊ីនឡាន១គ្រឿងផងដែរ។

លោកថាជនសង្សយ័ដែលត្រូវបានឃាត់ខ្លួនបានទាំង២នាក់ខាងលើនេះមាន ១ ឈ្មោះ មឿងវុទ្ធី ប្រុសអាយុ ២៥ឆ្នាំ ។​ ២ឈ្មោះ តៃសុភី ប្រុសអាយុ ១៦ឆ្នាំ អ្នកទាំង២រសនៅក្នុងភូមិ ឃុំ ស្រុក ជាមួយគ្នា
។ បច្ចុប្បន៍ជនសង្សយ័ទាំង២នាក់រួមនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងធ្វើការសាកសួនិងក៍សាងឯកសារគ្រោងនិងបញ្ជូនទៅសាលាតំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធីនៅថ្ងៃនេះផងដែរ ។