About Me

header ads

លីគកំពូលកម្ពុជាចប់ជុំទី១ រកឃើញ៦ក្រុមប្រជែងជើងឯកនៅជុំទី២



ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០ បានបញ្ចប់ជុំទី១ ជាស្ថាពរដោយក្រុមទាំង១៣សុទ្ធតែលេងបាន១២ប្រកួតគ្រប់ៗក្រុម។ យ៉ាងណាមិញ សម្រាប់ការប្រកួត Match ទី១២ ដែលជា Match ចុងក្រោយនៃជុំទី១នេះ យើងរកឃើញក្រុមកំពូលតារាងទាំង៦ ឬ Top 6 ដែលនឹងត្រូវបន្តប្រជែងជើងឯកនៅជុំទី២បន្ទាប់ទៀត។ ក្នុងនោះក្រុមបឹងកេតបានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងដោយបំបាក់ក្រុមខ្លាំងមកពីខាងកើតប្រទេសមួយនោះដោយលទ្ធផលបច្ចេកទេស 2-4។ ឯក្រុមណាហ្គាវើលដ៏ អាចរក្សាតំណែង Top 6 របស់ខ្លួនបានក្រោយលេងស្មើជាមួយវិសាខាចែកគ្នាបានម្នាក់១ពិន្ទុ។



សម្រាប់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy ARMY FC ដណ្តើមបានចំណាត់ថ្នាក់លេខ៤ក្នុងតារាងនៅជុំទី១នេះក្រោយយកឈ្នះក្រុមអគ្គីសនីកម្ពុជានៅកីឡាដ្ឋានស្តាតចាស់កាលពីយប់ម្សិលមិញនេះ។ សរុបលទ្ធផលក្នុងសប្តាហ៍ទី១២នេះ៖
យុវជនបាទីអាយុក្រោម១៨ឆ្នាំ 1-3 គីរីវង្សសុខសែនជ័យ, នគរបាលជាតិ 2-4 អង្គរថាយហ្គ័រ, ណាហ្គាវើលដ៏ 1-1 វិសាខា, សូទីឡូអង្គរ 1-2 អាស៊ីអឺរ៉ុបយ៉ូណាយធីត, Tiffy ARMY FC 4-2 E.D.C,
ព្រះខ័នរាជស្វាយរៀង 2-4 បឹងកេត


ក្រលែកទៅមើលតារាងចំណាត់ថ្នាក់វិញ៖
បឹងកេតឡើងមកឈរលេខ១ ក្រោយលេង១២ដង ឈ្នះ១០ ស្មើ២ មិនដែលស្គាល់ពាក្យថាចាញ់នៅឡើយទេ មាន៣២ពិន្ទុ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀងមាន៣១ពិន្ទុ។ ក្រុមលេខ៣ វិសាខា និងលេខ៤ Tiffy ARMY FC មាន២៣ពិន្ទុស្មើគ្នា ខណៈភ្នំពេញក្រោនឈរនៅលេខ៥ និងណាហ្គាវើលដ៏ ឈរលេខ៦ មាន២២ពិន្ទុស្មើគ្នា។ ក៏សូមចូលរួមសោកស្តាយចំពោះក្រុម Angkor Tiger ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងជុំទី១នេះនឹងអស់ឱកាសក្នុងការប្រជែងពានលីគកំពូលក្នុងជុំទី២។