About Me

header ads

រថយន្តសាំយ៉ុង ដឹកទ្វារនិងបង្អួចឆ្នៃពាក់កណ្ដាលសម្រេចត្រូវសមត្ថកិច្ចបង្ក្រាបប្រគល់ឱ្យជំនាញ

ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកទ្វារនិងបង្អួចពេញប្រៀបតែម្តងត្រូវបានកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសហការជំនាញបង្ក្រាបរឹបអូសយកមករក្សារទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការតាមច្បាប់ព្រៃឈើ។

ការបង្ក្រាបរថយន្តដឹកឈើទ្វារបង្អូចនោះកម្លាំងជំនាញបានធ្វើឡើងនៅវេលាម៉ោង៦.១០នាទីល្ងាចថ្ងៃទី២ ខែសីហាឆ្នាំ២០២០ ត្រង់ចំណុចភូមិប៉ូយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។


លោកឧត្តមសេនីយ៍ត្រី នូវ តារ៉ា ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរីបានប្រាប់ថា ការបង្ក្រាបនេះដោយមានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្ត និងលោក យិន ចំណានស្នងការនគរបាលខេត្ត ទើបសមត្ថកិច្ច របស់លោកបានចុះបង្រ្កាបរថយន្តនេះដោយមានការសម្របសម្រួលពីលោក លាង អ៊ូព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។


ទើបបង្ក្រាបបានរថយន្តមួយគ្រឿងនេះដឹកផលអនុផលព្រៃឈើចេញពីស្រុកតាវែង ចូលមកក្រុងបានលុង ដើម្បីចែកចាយបន្តដោយគ្មានការអនុញ្ញាត។

 ក្រោយពីកម្លាំងធ្វើការចុះបង្ក្រាបនោះអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។

 ហើយរថយន្តដែលរឹបអូសយកមកបាននោះម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២G.៤២៣២ បិទស្លាកពីខាងក្រោយរត់ឈ្នួល(អូនសុខ)និងត្រូវរឹបអូសយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តមួយយប់លុះ ព្រឹកឡើងរៀបចំបែបបទប្រគល់ឱ្យខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ។

លោកបន្តថារថយន្តនោះដឹកជញ្ជូនផលអនុផលព្រៃឈើពាក់កណ្តាលសម្រេចមានបង្អួចចំនួន៧០វង់ទ្វាចំនួន១០វង់និងឈើនីវចំនួន៧០បន្ទះបរុងដឹកយកទៅចែកចាយដោយគ្មានច្បាប់អនុញ្ញាត្តិក៏ ត្រូវសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចាប់រឹបអូសនិងប្រគល់ឱ្យខ័ណ្ឌរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់ព្រៃឈើផងដែរ៕

(ផង់វិន)