About Me

header ads

ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខេត្តជួយជួសជុលផ្លូវកៅស៊ូនៅចំណុចវង្វង់មូលទូកទៅកំពង់ ផែថ្មីក្នុងក្រុងកំពង់ឆ្នាំង ដែលផុលហើមរងការខូចខាតជាច្រើនកន្លែងពិបាកធ្វើចរាចរណ៍

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងបានលើកឡើងថា  ប៉ុន្មានខែចុងក្រោយនេះផ្លូវកៅស៊ូ១ខ្សែមានប្រវែងប្រមាណ៧០០ ទៅ៨០០ម៉ែត្រ នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ក្រុងកំពង់ឆ្នាំង ពីចំណុចវង្វង់មូលទូកទៅកាន់ផ្សារកំពង់ឆ្នាំងថ្មី និងទៅកាន់មាត់ទន្លេកំពង់ផែថ្មី បានរងការខូចខាតដោយដុំៗ ជាច្រើនកន្លែ ង ដែលជួបលំបាលក្នុងការធ្វើចរាចរណ៍  ហេតុនេះហើយទើបពួកគាត់គោរស្នើសុំអាជ្ញាធរខត្តមេត្តាជួយជួលជុលផ្លូវនេះផងចុះ  ដើម្បីអោយសាកសមជាទីក្រុងដែលកំពុងមានការអភិវឌ្ឍន៍ ។

  ទាក់ទងនិងសំណូមពរនេះ  មន្ត្រីរាជការក្នុងខេត្តបានអោយដឹងថា ផ្លូវកៅស៊ូ១ខ្សែនេះគឺជាផ្លូវដែលទើបនិងកសាងនៅលើដីថ្មីប្រមាណជាង២ឆ្នាំតែប៉ុណ្ណោះ  ដូចនេះហើយជាធម្មតានៅលើដីថ្មី បើគេមិនធ្វើការកិនបង្ហាប់ដីទុកចោល និងប្រើប្រាស់ផ្លូវក្រហមនោះអោយបានហាប់ល្អសិន ចាំចាក់កៅស៊ូនោះវាមិនហើមខូចខាតដូច្នេះឡើយ  ។

 ប៉ុន្តែទោះបីយ៉ាងណាក៏យើងត្រូវទទួលស្គាល់ និងអរគុណអាជ្ញាធរខេត្តផងដែរ ដែលខិតខំយកចិត្តទុកដាក់កសាងផ្លូវថ្មីមួយនេះ  ក្នុងតំបន់អភិវឌ្ឍន៍ ។

ដោយឡែកតំបន់ថ្មីកំពុងអភិវឌ្ឍន៍នេះ  អាជ្ញាធរខេត្តក៏បានអោយក្រុមហ៊ុនវិនិយោគទុន កសាងផ្សារកំពង់ឆ្នាំងថ្មី១កន្លែងមានតូបនិងរាន លក់ដូរប្រមាណជិត១ពាន់កន្លែង រួចរាល់ហើយផងដែរ  ដើម្បីទុកអោយប្រជាពលរដ្ឋ អត់កន្លែងលក់ដូរ នៅក្នុងផ្សារលើ ផ្សារក្រោម និងពិសេសអាជីវករលក់ដូរតាមចិញ្ចើមផ្លូវដើមស្រស់មុខវត្តយាយទេព អោយចូលមកលក់ដូរក្នុងផ្សារកំពង់ឆ្នាំថ្មីមួយនេះ ។  

ដូច្នេះបើផ្លូវកៅស៊ូនេះមានការកសាងជួសជុលអោយបានល្អឡើងវិញនោះ  សោភណ័ភាពក្នុងតំបន់អភិវឌ្ឍន៍ថ្មី និងផ្សារកំពង់ឆ្នាំងថ្មី នេះពិតជាទាក់ទាញភ្ញៀវច្រើនមិនខានឡើយ ។

ទាក់ទងនិងការគ្រប់គ្រងថែទាំ និងជួសជុលផ្លូវនេះ  មន្ត្រីមន្ទីរសាធារណៈការខេត្តជាអ្នកគ្រប់គ្រងផ្លូវក្នុងខេត្ត បានបញ្ជាក់អោយដឹងថា៖  ផ្លូវកៅស៊ូនេះស្ថិតនៅក្នុងការគ្រប់គ្រង ថែទាំនិងជួសជុល របស់រដ្ឋបាលខេត្ត ( សាលាខេត្ត កំពង់ឆ្នាំង )  មិនមែនស្ថិតក្នុងការគ្រប់គ្រងថែទាំនិងជួសជុលរបស់មន្ទីរសាធារណៈការខេត្តនោះឡើយ ។

 ដោយឡែក ថ្មីៗនេះមន្ត្រីជំនាញមន្ត្រីសាធារណៈការខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំង  បានចុះសិក្សាគម្រោងដែលត្រូវចំណាយធ្វើការជួសជុល ផ្លូវដែលខូចខាតនៅចំណុចនេះ រាយការជូនអាជ្ញាធរខេត្តរួចហើយ  ដើម្បីស្នើសុំថវិកាពីថ្នាក់លើ សំរាប់ធ្វើការជួសជុល ។ 

ដោយកន្លែងខ្លះនៅតាមដីឡូត៍របស់ប្រជាពលរដ្ឋដែនៅជាប់ និងចំណីផ្លូវ គឺអាជ្ញាធរក្រង នឹងណែ នាំអោយម្ចាស់ដីជីកដីដាក់លូដើម្បីរំដោះទឹកចេញ កុំអោយដក់ជ្រាប   ឬទឹកហូរកាត់លើផ្លូវដែលនាំអោយផ្លូវកៅស៊ូននេះឆាប់ខូចខាត ។

 ដូចនេះប្រជាពលរដ្ឋដែលមានដីឡូត៍ជាប់នឹងដងផ្លូវនេះ   សូមចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត និងក្រុងរបស់យើងផង   ទើបយើងអាចថែរក្សាការពារ និងថែទាំផ្លូវ១ខ្សែនេះបានល្អ និងទើបអាចប្រើប្រាស់ទាំងអស់គ្នាបានយូរអង្វែង ៕ 

ដោយសុក្ខារិន