About Me

header ads

ព្រោះភ្លើងប្រចណ្ឌយកដំបងឫស្សីវាយប្រពន្ធស្លាប់ចោលកូនរួចរត់គេចខ្លួនបាត់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ បុរសម្នាក់ផឹកស្រាឡើងស្រវឹងក៏ផ្ទុះជាភ្លើងប្រច័ណ្ឌបានយកដំបងឫស្សីវាយមកលើប្រពន្ធរហូតស្លាប់ខណៈពេលដែលបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ។ 


ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិ លក្ខរាជា ឃុំ កំពង់ចក ស្រុ ករំដួល ខេត្តស្វាយរៀង។


បើយោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា៖មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាយឲ្យជនរងគ្រោះស្លាប់បាត់ជីវិត ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ា រ៉េត អាយុ៣៨ឆ្នាំ ត្រូវជា(ប្ដី)រស់នៅភូមិឃុំកើតហេតុខាងលើបានយកដំបងឬស្សីប្រវែង០,៥០m វាយទៅលើឈ្មោះ ម៉ៅ ណេន អាយុ ៣១ឆ្នាំ(ប្រពន្ធ) ចំកញ្ចឹងកពីក្រោយបណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពីធ្វើសកម្មភាពរួចបុរសជាប្ដីនេះបានរត់គេចខ្លួនបាត់ស្រមោល។


សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា៖ មូលហេតុដែលបណ្ដាលឱ្យបុរសជាប្ដីវាយប្រពន្ធ រហូតស្លាប់បែបនេះ ដោយសារផឹកស្រាឡើងស្រវឹងផ្ទុះជាភ្លើងប្រចណ្ឌប្រពន្ធក៏យកបងឬស្សីវាយមកលើប្រពន្ធតែម្ដងទៅ។


ហើយបច្ចុប្បន្ននេះជនសង្ស័យបានរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យជាប្តីយកមកផ្តន្ទាទោសតាមច្បាប់។បើសិនជាមានព័ត៌មានបន្ថែមពាក់ព័ន្ធករណីលើនេះបន្តយើងហ្នឹងបន្តផ្សាយនៅពេលក្រោយទៀត៕