About Me

header ads

ស្រវឹងជោគបើកបរម៉ូតូលឿនពេកជ្រុលទៅបុករថយន្តគេពីក្រោយស្លាប់ម្នាក់រងរបួសស្រាលម្នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់យុវម្នាក់បានស្លាប់ភ្លាមៗនិងយុវជនម្នាក់ទៀតរងរបួសរងធ្ងន់ដោយសារតែស្រវឹងជោគបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តគេពីក្រោយបណ្តាលអោយស្លាប់និងរងរបួស។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ៈ០៥នាទីយប់ថ្ងៃអាទិត្យ១៣កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២០នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៤៤-១៤៥ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតមានម៉ូតូមួយគ្រឿង ម៉ាកZUSUKI ពណ៏ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1W-1048 បានធ្វើដំណើរពីទិសខាងកើតទៅលិចបើកបរដោយយុវជនឈ្មោះ រាជ ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិទួលអំពិល សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបានបន្តទៀតថា៖លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពីក្រោយបណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ (គ្មានពាក់មួកសុវត្តិភាព) និង អ្នករួមដំណើរម្នាក់ទៀតឈ្មោះ សុខ គា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នល់ទទឹង សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង (គ្មានមួកសុវត្ថិភាព និង ម៉ូតូខូចខាតធ្ងន់) បណ្តាលអោយរបួសស្រាល។

ក្រោយពីកើតរថយន្តមិនបានឈប់នោះទេរថយន្តគេចបាត់ពីកន្លែងកើតហេតុ។

ហើយបច្ចុប្បន្ន: អ្នករងបួសត្រូវបានសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកជីភូ  រីឯសាកសពត្រូវបានសមត្ថកិច្ចយើងប្រគល់ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ: បណ្តាលមកពីអ្នកបើកបរម៉ូតូមានជាតិ ស្រវឹង  និង ប្រើប្រាស់ល្បឿនលឿន ។