About Me

header ads

ស្រូវសែ្រប្រមាណជា១០០០ហិតាដែលខ្វះខាតទឹកត្រូវបានក្រុមការងារបច្ចេកទេសមន្ទីធុនធានទឹកនិងឧុត្តុនិយមខេត្តចុះជីកប្រឡាជើងក្អែបនិងដាក់ទុយោបង្ហូទឹកស្រោចស្រពស្រូវប្រជាពលរដ្

ស្រូវសែ្រប្រមាណជា១០០០ហិតាដែលខ្វះខាតទឹកត្រូវបានក្រុមការងារបច្ចេកទេសមន្ទីធុនធានទឹកនិងឧុត្តុនិយមខេត្តចុះជីកប្រឡាជើងក្អែបនិងដាក់ទុយោបង្ហូទឹកស្រោចស្រពស្រូវប្រជាពលរដ្ខ

កំពង់ឆ្នាំងះ
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង លោកដោក ប៊ុនថុន និងជាក្រុមការងារ ចុះជួយមូលដ្ឋាន នៅថ្ងៃទី៣សីហា២០២០បានប្រញ្ញាប់ចុះដល់មូលដ្ឋានឃុំនិងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជាង៧លានរៀល ទិញទុយោទឹក និងជីកប្រឡាយជើងក្អែប ដើម្បីបង្ហូរទឹកស្រោចស្រពស្រូវរបស់ប្រជាពលរដ្ឋជាង១០០០ហិកតា ដែលកុំពង់ខ្វះខាតទឹកស្រោចស្រពនៅក្នុងឃុំពេជចង្វារ និងឃុំអញ្ចាញរូងផងដែ ។


ក្នុងនោះក្រុមការងារ បច្ចេកទេស របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដឹកនាំផ្ទាល់ដោយលោក ដោក ប៊ុនថុន ជាក្រុមការងារចុះជួយមូលដ្ឋាន និងជា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការ ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ.ឃុំ និងសហគមន៍ ចូលរួមក្នុងឃុំពេជចង្វារ និងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ និងបានឧបត្ថមថវិកាផ្ទាល់ខ្លួនជាង៧លានរៀល ជួយទិញទុយោទឹក និងជីកប្រឡាយជើងក្អែប ចំនួន៦កន្លែង ចេញពីប្រព័ន្ធធារាសាស្រ្ត អាចាំង ដើម្បីស្រោចស្រពស្រូវរបស់ប្រជាពលរដ្ឋ លើផ្ទៃដីសរុបជាង១០០០ហិកតា។


មន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ០៣ ក្នុងខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារចុះជួយមូលដ្ឋាន បានទិញទុយោទឹកដែលមានមុនកាត់៣តឹក និង៤តឹក បូមទឹកនិងជីកប្រឡាយបង្ហូរទឹក ចេញពីប្រព័ន្ធធារាសាស្ត្រអាចាំង ត្រង់ចំណុចភូមិថ្លុកជ្រៅ ក្នុងឃុំអញ្ចាញរូង ស្រោចស្រពផ្ទៃដី៥៥០ហិកតា និង៣កន្លែងទៀតនៅក្នុងឃុំពេជចង្វារ សរុបស្រោចស្រពស្រូវលើផ្ទៃដីជាង១០០០ហិកតា។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោក ដោកប៊ុនថុន បានឲ្យដឹងថាដោយសារតែអាកាសធាតុមានការប្រែប្រួលរដូវប្រាំងបានធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំពីរខាងលើមានការខ្វះខាតទឹកដាក់បញ្ចូលស្រូវស្រែខណៈដែលការបង្កបង្កើនស្រូវរបស់ប្រជាពលរដ្ឋមានការកើនឡើង នៅពេលដែលរដូវភ្លៀងមិនទៀងទាត់ដែលធ្វើអោយស្រូវស្រែប្រជាពលរដ្ឋមួយចំនួនខ្វះខាតទឹក។ដោយមើលឃើញស្ថានភាពខ្វះខាតទឹកបញ្ចូលស្រែស្រូវរបស់ប្រជាពលរដ្ឋខាងលើលោកនិងក្រុមបច្ចេកទេសរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានចុះបំផុសប្រជាពលរដ្ឋឲ្យជីប្រឡាយក្អែបនិងខាងលោកបានចំណាយថវិកាទិញទុយោទឹកបង្កប់សម្រាប់បង្ហូរចូលស្រែរបស់បងប្អូនប្រជាពលរដ្ឋដើម្បីជួយសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋផ្ទាល់ផងដែរ៕