About Me

header ads

ដុតបំផ្លាញគ្រឿងញៀននិងវត្ថុតាង ក្រោមអធិបតី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ២៦មិថុនា នៅខេត្តស្វាយរៀង

(ខេត្តស្វាយរៀង) ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមជាអធិបតី ក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ២៦មិថុនា ហើយដុតបំផ្លាញគ្រឿងញៀន និងវត្ថុតាងជាច្រើនទៀត នៅខេត្តស្វាយរៀង។គ្រឿងញៀន និងវត្ថុតាងដែលត្រូវដុតបំផ្លាញចោលមាន ៤ខេត្ត រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ស្មើនឹង ៥២២សំណុំរឿង ក្នុងនោះគ្រឿងញៀនជាង ៣៦គីឡូក្រាម, សារធាតុគីមី ២២៦៨,៨៩g និងកញ្ឆា៨,៩៦g។


ពិធីនេះ ធ្វើឡើងក្រោមប្រធានបទ ការយល់ដឹងច្បាស់លាស់ នាំឲ្យការថែទាំមានប្រសិទ្ធភាព ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែន គ្រឿងញៀន, នាយឧត្ដមសេនិយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស,លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមន្រ្តីពាក់ព័ន្ធចូលរួម ៣៤២នាក់ផ្សេងទៀត។


នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
-គ្រឿងញៀន និងវិបត្តិកូវីដ១៩ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។
-យុទ្ធនាការប្រឆាំងគ្រឿងញៀន៥លើក បង្ក្រាប ជាង៣ម៉ឺនករណី ឃាត់ជាង៦ម៉ឺននាក់ គ្រឿងញៀនជាង២៣០០គីឡូក្រាម។
-ការហូរចូលគ្រឿងញៀន ពីប្រទេសជិតខាង នាំឲ្យកម្ពុជាទៅជាទីផ្សារ និងកន្លែងផលិត។
-នារីកម្ពុជាម្នាក់ស៉ីឈ្នួលកាន់គ្រឿងញៀនទៅវៀតណាម ត្រូវតុលាការកាត់ទោសប្រហារជីវិត ក្រសួងយុត្តិធម៌ ខិតខំពិនិត្យ និងការពារតាមផ្លូវច្បាប់ ទាក់ទងក្រសួងការបរទេស ដើម្បីអនុវត្តន៍តាមកិច្ចព្រមព្រៀងទ្វេភាគី ធ្វើយ៉ាងណាឲ្យផុតពីទោសប្រហារជីវិត៕