About Me

header ads

ដំណាំដំឡូងមីរបស់កសិករ ក្នុងខេត្តត្បូងឃ្មុំ ឆ្នាំនេះ អំណោយផលល្អ

( ត្បូងឃ្មុំ ):
ដំណាំដំឡូងមីរបស់កសិករ ក្នុងខេត្តត្បូងឃ្មុំ ឆ្នាំនេះ អំណោយផលល្អ ដូចឆ្នាំកន្លងទៅដែរ ។
អ្នកមីង ឆៃ អាន់ ជាកសិករដាំដំឡូងមីនៅក្នុង ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអោយដឹងថា ឆ្នាំនេះគាត់ដាំដំឡូងមី ចំពេលមេឃរាំងធ្វើអោយដំឡូងគាត់ ដុះដាច់ៗមិនសូវស្មើ តែដំឡូងចំការអ្នកជិតខាងគាត់ដាំត្រូវចំមេឃភ្លៀង ដំឡូងអំណោយផលល្អ ដូចឆ្នាំកន្លងទៅដែរ តែតម្លៃនៅលើទីផ្សារ ក្នុងស្រុកមិនទាន់ដឹងនៅឡើយនោះទេ ដោយសារតែដំឡូងមិនទាន់ប្រមូលផល ។



កាលពីឆ្នាំមុនៗដំឡូងមីនៅស្រស់លក់បានតម្លៃពី ២៩០ ៛/Kg ទៅ ៣២០ ៛/Kg ចំពោះទីផ្សារ មានឈ្មួញមកទិញដល់ចំការតែម្ដង គេដឹកយកទៅលក់អោយរោងចក្រម៉្សៅមីក្នុងស្ងុក និងយកទៅលក់នៅប្រទេសជិតខាងផងដែរ ។កសិករមានការរំពឹងទុកថា ឆ្នាំនេះដំឡូងមីរបស់ពួកគាត់ និងមានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ដោយសារតែ កសិករមួយចំនួនបានផ្លាស់ប្ដូរពីដំណាំដំឡូងមីទៅដាំស្វាយច័ន្ទី ឬដាំដំណាំរួមផ្សំផ្សេងៗដែលឆាប់ផ្ដល់ផល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារអោយទាន់សភាពការ ៕