About Me

header ads

សមត្ថកិច្ចបាញ់តដៃគ្នាជាមួយជនសង្ស័យជួញដូគ្រឿងញៀនផ្អេីលទាំងយប់

ភ្នំពេញ៖ ស្នូគ្រាប់កាំភ្លើងបាញ់​រះ​តដៃ​ជា​មួយ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ បង្កឡើងដោយជនល្មើសគ្រឿងញៀន ។ ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​​១០ យប់​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០​ ស្ថិតនៅ​ទីតាំង​ស្ថិត​ ក្នុង​មជ្ឈមណ្ឌលកោះ​ពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​។ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យ ដឹងថា៖ ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រមាញ់ជនសង្ស័យ ម្នាក់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ​ ហេីយបានបន្តមកតាមចាប់បក្ខពួកនៅក្នុងកោះពេជ្រទៀតតែពួកគេបានបាញ់មកលើសមត្ថកិច្ច ចំនួន៥គ្រាប់​ ភ្លាមនោះសមត្ថកិច្ចបានបាញ់តដៃចំនួន៣គ្រាប់ដេីម្បីរំដោះខ្លួននិងឃាត់ជនសង្ស័យស្រីម្នាក់ទៀត​ ហេីយបានឡោមព័ទ្ធ ជាមួយវិធានការប្រុងប្រយ័ត្នបំផុត ។ ក្នុងប្រតិប្បត្តិការនេះផងដែរគេសង្កេកឃេីញលោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីក៏ចុះទៅដល់ចំណុចកេីតហេតុដែរ៕