About Me

header ads

ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំស្ទឹងកាច់ ចុះបង្ក្រាបករណីជូញដូរគ្រឿងញៀនខុសច្បាប់ចំនួន០១ករណី នៅចំណុចទល់មុខអាហារដ្ឋាន សែន សប្បាយ ស្ថិតក្នុងភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ  ពៅ ចិន្ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រភពព័ត៍មានបានឱ្យដឹងថា វត្ថុតាងដកហូតរួមមាន ៖ទី១/ម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹក កក ICE ចំនួន ០២ កញ្ចប់ធំ ទី២/ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA ZOOMER X ពណ៌ស គ្មានផ្លាកលេខ សេរីឆ្នាំ ២០១៩ ទី៣/ ទូរស័ព្ទចំនួន ០១គ្រឿង  ម៉ាកSAMSUNG ពណ៍ខ្មៅ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងអនុវត្តនីតិវិធីជាបន្ត ៕