About Me

header ads

ពិធីសំណេះសំណាលជាមួយមន្ត្រីក្នុងវគ្គហ្វឹកហ្វឺន សុនខសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ និងកំលាំងអង្គភាពសុីម៉ាក់

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ហេងរតនាប្រតិភូរាជរដ្ឋាភិបាល ជួបសំណេះសំណាលជាមួយមន្ត្រីយោធាក្នុងវគ្គហ្វឹលហ្វឺនលើផ្នែកសុនខសន្តិសុខនិងនៃកងយោធពលខេមរភូមិន្ទនិងកម្លាំងអង្គភាពសីម៉ាកនៅក្នុងវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនស៊ីម៉ាក់ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

ពិធីជួបសំណេះសំណាលនេះធ្វើឡើងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ  នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនសុីម៉ាក់កំពង់ឆ្នាំង  ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជួបសំណេះសំណាលជាមួយមន្ត្រីក្នុងវគ្គហ្វឹកហ្វឺន សុនខសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ  និងកំលាំងអង្គភាពសុីម៉ាក់។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការងារបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជំនាញ ដល់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់រៀនសូត្រ ដេីម្បីយកជំនាញទៅបំពេញការងារដើម្បីសេចក្តីសុខសុវត្ថិភាព នៃសង្គមជាតិរបស់យេីង។

ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមក្នុងការហ្វឹកហ្វឺនថ្ងៃនេះត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនៅរាល់មុខជំនាញផ្សេងៗដើម្បីធ្វើយ៉ាងណាអោយចេះស្ទាត់ជំនាញដើម្បីយកទៅបំរើប្រជាជននិងបម្រើប្រទេសជាតិផងដែរ ៕






ដោយសុក្ខារិន